ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះ លោក ជូ វណ្ណៈ អនុប្រធានទី២ ក្រុមការងារចុះជួយចលនាយុវជនស្រុកល្វាឯម និងលោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជើញចូលរួមបិទការប្រកួត បាល់ទាត់មហាជន ប្រចាំស្រុកល្វាឯម ពានរង្វាន់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។

ការប្រកួតបាល់ទាត់មហាជន ប្រចាំស្រុកល្វាឯម ពានរង្វាន់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ២០២៣ មានក្រុមកីឡាករ ចូលរួមចំនួន ២០ ក្រុម បែងចែកចេញជា ៤ពូល ក្នុងពូលនីមួយៗ មាន៤ក្រុម ហើយការប្រកួត ប្រព្រឹត្តិទៅ នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង។

ចំពោះក្រុមទំាង២០ មកពីឃុំទំាង១៥ នៅស្រុកល្វាឯម គឺសម្រាប់ពូល A ក្រុមបាល់ ទាត់យុវជនអធិរាជជ្រោយពិសី ក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ពាម ឧកញ៉ាអុង ក្រុមបាល់ទាត់យុវជនឃុំកោះរះ និងក្រុមបាល់ទាត់ យុវជនឃុំសារិកាកែវ ។
ពូល B ក្រុមបាល់ទាត់យុវជនល្ខោនខោល វត្តស្វាយអណ្តែត ក្រុមបាល់ទាត់ យុវជនឃុំ ថ្មគរ ក្រុមបាល់ទាត់យុវជនឃុំកោះកែវ និងក្រុមបាល់ទាត់យុវជនឃុំភូមិធំ ។ ពូល C ក្រុមបាល់ទាត់យុវជន ឃុំពាមឧកញ៉ាអុង ក្រុមបាល់ទាត់ យុវជនឃុំព្រែកឫស្សី ក្រុមបាល់ទាត់យុវជនឃុំព្រែករៃ និងក្រុមបាល់ទាត់យុវជនឃុំសំបួរ និងពូល D ក្រុមបាល់ទាត់ យុវជនក្មេងវត្តល្វាស ក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ ក្រុមបាល់ ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និងក្រុមបាល់ទាត់ យុវជនឃុំបឹងគ្រំ។

លោក កន សុខកាយ បានមានប្រសាសន៍ថាៈ ការប្រកួតនេះ ធ្វើឡើងដើម្បីផ្តល់ឱកាស ដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡា ជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះបានឡើយ ។

បច្ចុប្បន្ននេះ រដ្ឋបាលស្រុកល្វាឯម បាននឹងកំពុងយកចិត្តទុកដាក់ពង្រឹង គុណភាព នៃរៀបចំការប្រកួតតាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍ សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន នៅតាមបណ្តាឃុំ ទូទាំងស្រុក ពិសេសបានផ្តល់ឱកាសដល់យុវជន ក្នុងមូលដ្ឋានស្រុក បានចូលរួមលេងកីឡាបាល់ទាត់ ដែលមានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតី ឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុតពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យ ប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។

លោក ជូ វណ្ណៈ ក៏បានមានប្រសាសន៍ថាៈ តាងនាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយស្រុកល្វាឯម កំពុងតែអភិឌ្ឍបាល់ទាត់ ក្នុងស្រុកទំាង៣ គឺស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម យ៉ាងណាមិញ ឆ្លៀតឱកាសប្រើប្រជាប្រិយភាពរបស់កីឡាបាល់ទាត់ ក្នុងការចូលរួមលើកស្ទួយសង្គម ជាតិមូលទាំង។ កីឡាដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស ហើយការរៀបចំ និងការចូលរួមក្នុង ការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព កាន់តែខ្លាំង សាមគ្គីភាព ទំនាក់ទំនងរវាងយុវជន ក្នុងមូលដ្ឋានស្រុក ទាំងមូល ៕ V / N