ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គិតត្រឹមម៉ោង ១១ ថ្ងៃត្រង់នេះ ចំណាត់មេដាយ អាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ដដែល។

កម្ពុជា មានមេដាយមាស ២, ប្រាក់ ៥ និងសំរឹទ្ធ ៥គ្រឿង, ខណៈក្រុមឥណ្ឌូណេស៊ី នៅតែបន្តឈរកំពូលតារាង ដោយរកបានមេដាយសរុប ៩០ គ្រឿង ជាបណ្តោះអាសន្ន ដែលក្នុងនោះ មេដាយមាស ៣៥ ប្រាក់២៩ និងសំរិទ្ធ២៦ ។ វៀតណាម ឈរនៅលេខ២ ដែលមានមេដាយមាស ២២គ្រឿង ប្រាក់២០គ្រឿង និងសំរិទ្ធ២២គ្រឿង។ ថៃឈរនៅលេខ៣ ដែលមានមេដាយមាស ១៨គ្រឿង ប្រាក់២៣គ្រឿង និងសំរិទ្ធ១៣គ្រឿង។ ចំណាត់ថ្នាក់លេខ៤ ម៉ាឡេស៊ី លេខ៥ហ្វីលីពីន លេខ៦ សឹង្ហបូរី លេខ៧មីយ៉ាន់ម៉ា លេខ៨កម្ពុជា លេខ៩ទីម័រខាងកើត ដែលមាន មេដាយមាស ១គ្រឿង សំរិទ្ធ១គ្រឿង លេខ១០ឡាវ មានមេដាយប្រាក់១គ្រឿង សំរិទ្ធ៤គ្រឿង និងលេខ១១ប្រ៊ុយណេ ដែលមានមេដាយសំរិទ្ធ១គ្រឿង៕ V / N