ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ទីបំផុត ក្រុមបាល់ទាត់ភ្នំពេញក្រោន លើកពាន Cambodia League Cup 2023 បន្ទាប់ពីបានយកឈ្នះក្រុមណាហ្គា ៣ទល់២ យ៉ាងតឹងតែង។
ក្រុមទាំង២នេះ លេងស្មើគ្នា រហូតដល់ចប់ម៉ោងបន្ថែម ដោយអាជ្ញាកណ្ដាល សម្រេច ទាត់បាល់ ១១ម៉ែត្រ (Penalty) ដើម្បីជាការកាត់ក្ដីរកក្រុមជើងឯក។ តែគួរឲ្យស្ដាយ ដែលក្រុមភ្នំពេញក្រោន ទាត់បាល់ចូលសម្រេចបាន ៣ គ្រាប់ ឯណាហ្គា ទាត់ចូលទី បានតែ ២ គ្រាប់ប៉ុណ្ណោះ នេះជាការចាញ់ទាំងប្រផិតប្រផើយ ដោយមិនអស់ចិត្ត។
កាលប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមណាហ្គា បានយកឈ្នះក្រុមវិសាខា ក្រោយប្រកួត ២ជើង ដោយជើងទី១ ឈ្នះ ១ទល់០ និងជើងទី២ លេងស្មើគ្នា ១ទល់១ ដោយបានចំណេញ ១គ្រាប់ ក៏ឡើងទៅវគ្គផ្តាច់ព្រ័ត្រតែម្តង។
ចំពោះក្រុមភ្នំពេញក្រោនវិញ កាលវគ្គ ៤ ក្រុមចុងក្រោយ បានយកឈ្នះគិរីវង់សុខសែន ជ័យ ទាំង ២ជើង ដោយឈ្នះ ៣ទល់០ ទាំង២ជើងតែម្ដង។ ជ័យជំនះនេះហើយ ដែលធ្វើឲ្យ ភ្នំពេញក្រោន ឡើងទៅជំនួបផ្ដាច់ព្រ័ត្រ ជាមួយ ណាហ្គា បែបនេះ។
ទោះជាយ៉ាងណា ក៏ក្រុមភ្នំពេញក្រោន គឺជាក្រុមទទួលបានជោគជ័យ ក្នុងការប្រជែង បានពាន Cambodian League Cup 2023 ៕ V / N