Views: 93 Post navigation ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមិថុនា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី៤ ខែមិថុនា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ៤ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៥ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៨០៧ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៧១៦ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។ វិធីសាស្រ្តបញ្ជានាវាចម្បាំងចិនមួយនៅក្នុងច្រកសមុទ្រតៃវ៉ាន់ក្នុងអំឡុងពេលពើបប្រទះនឹងនាវាពិឃាតអាម៉េរិកមួយកាលពីចុងសប្តាហ៍គឺសមហេតុផលទាំងស្រុង ស្របច្បាប់ ប្រកបដោយវិជ្ជាជីវៈនិង«មានសុវត្ថិភាព» នេះបើតាមការបញ្ជាក់អះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃចន្ទទី៥មិថុនានេះ។ កងទ័ពជើងទឹកអាម៉េរិកកាលពីថ្ងៃអាទិត្យបានបញ្ចេញវីដេអូមួយបង្ហាញពីអ្វីដែលខ្លួនហៅថា «អន្តរកម្មមិនមានសុវត្ថិភាព»មួយនៅច្រកសមុទ្រតៃវ៉ាន់ ពេលនាវាចម្បាំងចិនមួយបើកកាត់មុខ នាវាពិឃាតអាម៉េរិកមួយនៅច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍។