ប្រែ​សម្រួលៈ​បំណង​(​ស៊ីន​ហួរ​)៖ អាម៉េរិក​បាន​បញ្ជូន​ចេញ​យន្តហោះ​F-16​ទៅ​ដេញ​និងស្ទាក់​យន្តហោះ​ធុន​ស្រាល​មួយ​ដែល​បាន​ហោះ​រំលោភ​ចូល​ដែន​អាកាស​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន ឌី ស៊ី ដោយ​យន្តហោះ​​ធុន​តូច​នេះ​ក្រោយ​បាន​បាន​ហោះ​គេច​ទៅ​បុក​ភ្នំ​នៅ​រដ្ឋ​វៀ​ជីនៀ​។​

​យន្តហោះ​ប្រដេញ​នេះ​បាន​បង្ក​សម្លេង​លាន់ឮ​ពេញ​រដ្ឋធានី​អាម៉េរិក និង​បង្កការភ្ញាក់ផ្អើលស្រឡាំងកាំង​ក្នុងចំណោម​ប្រជាជន​នៅ​ក្រុង​វ៉ាស៊ីនតោន ។​

​មិន​មាន​អ្នក​នៅ​មាន​ជីវិត​ទេ​ក្នុង​ការធ្លាក់​យន្តហោះ​ធុន​ស្រាល​នៅ​វៀជី​នៀ​ដែល​បាន​ដឹក​មនុស្ស​បួន​នាក់ នេះ​បើ​តាម​ប៉ូលិស​។​

​មន្ត្រី​ក្រសួង​ការពារជាតិ​បាន​និយាយថា​យន្តហោះ​ប្រដេញ​ពីរ​បាន​ហោះ​ចេញ​ពី​មូលដ្ឋាន​Joint Base Andrews និង​ពួក​វា​បាន​តាម​ពីក្រោយ​កូន​យន្តហោះ​ស៊ីវិល​ដែល​ក្រោម​មក​បាន​ធ្លាក់​នៅ​តំបន់​​ភ្នំ​ក្នុង​រដ្ឋ​វៀ​ជីនៀ​។​លោក​ប្រធានាធិបតី បៃ​ដិន ត្រូវបាន​រាយការណ៍​ជូន​អំពី​ឧបទ្ទវហេតុ​នេះ តែ​មិន​បាន​បញ្ជាក់ថា​តើ​យោធា​អាម៉េរិក​បាន​ចាត់​វិធានការ​បង្ការ​ជាក់លាក់​អ្វី​ផ្សេង​ទៀត​ទេ​។​

​សូមបញ្ជាក់​ថា លោកបៃ​ដិន បាន​ស្ថិតនៅក្នុង​តំបន់​នេះ​កាលពី​ថ្ងៃអាទិត្យ ដោយ​ចំណាយ​ពេល​នៅ​សេត​វិមាន​និង​លេង​កូនគោល​មុន​ចេញទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​។​

​បញ្ជាការ​ការពារ​ដែល​អាកាស​អាម៉េរិក​ខាងជើង​បាន​និយាយថា អាកាសយាន​និក​នៃ​យន្តហោះ​ប្រដេញ​ទាំងពី​បាញ់​បាញ់​ផ្កាភ្លើង​ជា​សញ្ញា​និង​បាន​ព្យាយាម​ទាក់ទង​អ្នកបើក​យន្តហោះ​ធុន​ស្រាល​ជាប់​រហូត​​ដល់​ពេល​យន្តហោះ​ធ្លាក់ និង​មិន​មាន​ការបាញ់​ទម្លាក់​ទេ​៕

​យន្តហោះ​F-16​អាម៉េរិក​ពីរ​គ្រឿង​ដេញ​និង​ស្ទាក់​យន្តហោះ​ធុន​ស្រាល​កុំអោយ​វា​ចូល​តំបន់ហាមឃាត់​នៅលើ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃអាទិត្យ​