​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ អវកាសយានិក​បី​នាក់​មកពី​យាន​អវកាស Shenzhou-15 របស់​ចិន​បាន​មក​ដល់​ទីក្រុង​ប៉េកាំង​តាម​យន្តហោះ​កាលពី​ថ្ងៃអាទិត្យ​បន្ទាប់ពី​ការចុះ​មក​ដល់​ផែនដី​វិញ​ដោយ​សុវត្ថិភាព ក្រោយ​បេសកកម្ម​នៅ​ស្ថានីយ​អវកាស​រយៈពេល​ប្រាំ​មួយខែ​។​

​អវកាសយានិក​ទាំង​បី​នឹង​ត្រូវ​ឆ្លងកាត់​អំឡុងពេល​ចត្តា​ឡី​ស័ក​ផ្នែក​វេជ្ជសាស្ត្រនិង​ពិនិត្យ​សុខភាព ព្រមទាំង​ការវាយតម្លៃ​សុខភាព​គ្រប់​ជ្រុងជ្រោយ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​អវកាស​ចិន​។​

​ពួកគេ​នឹង​ជួប​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​បន្ទាប់​ពី​សម្រាក​រួច​៕

អវកាសយានិក​ចិន​មក​ដល់​ប៉េកាំង​កាលពី​ថ្ងៃអាទិត្យ