​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​មេឃច្ឆាយ​

(​មេ​ឃ័​ច​-​ឆាយ​)

​នាមសព្ទ​

(​សំ​. បា​. មេឃ + ឆាយា​) ស្រមោល​មេឃ ។ ឈ្មោះ​វិជ្ជា​មួយ​ប្រភេទ ប្រើ​វិធី​សម្លឹង​មេឃ . . . ហើយ​ទាយ​តាម​ចំណាំ​, ហៅថា យឹត មេឃច្ឆាយ (​ច្រើន​មានតែ​ពី​ក្នុង​សម័យបុរាណ​) ។​

​រុយ​

​នាមសព្ទ​

​សុខុមសត្វ​មួយ​ប្រភេទ មាន​ស្លាប​ហើរ​បាន​, ចូលចិត្ត​រោម​អសោចិ៍​, រុយ​មាន​ច្រើន​ប្រភេទ​គឺ រុយខៀវ រុយ​សម្បុរ​ខៀវ ; រុយដង្កូវ រុយ​ដែល​បែង​ជុះ​ចេញ​ដង្កូវ​ល្អិតៗ​; រុយបាយ រុយ​មាត្រ​តូច​ជាង​រុយដង្កូវ ចូលចិត្ត​រោម​បាយ​សម្ល​នំចំណី​; រុយស្វា រុយ​តូចៗ​ពួក​មមាច ច្រើន​រោមគោ​ក្របី ។ ព​. ប្រ​. រុយ ឬ មនុស្ស​រុយ មនុស្ស​អែបអប​ប្លមស៊ី ឬ​ជំហម​ស៊ី (​ព​. ម​.) ។​

​វេទាង្គ​

(–​ទាង​-​គៈ ឬ –​ទាង​)

​នាមសព្ទ​

(​សំ​. < វេទ + អង្គ “​ចំណែក​”; បា​. វេទ​ង្គ​) អង្គ​, ចំណែក​របស់​វេទ គឺ​ច្បាប់​សម្រាប់​រក្សា​វេទ​ឲ្យ​គង់នៅ​គ្រប់គ្រាន់​, មាន ៦ យ៉ាង​គឺ ១-​ការហាត់​ថា​ឬ​ហាត់​និយាយ​បញ្ចេញ​សម្ដី​ឲ្យ​ច្បាស់លាស់​; ២- ភាគ​ពិស្ដារ​របស់​គម្ពីរ ឬ​ការសិក្សា​សេចក្ដី​ពិស្ដារ​; ៣- គម្ពីរ​វេយ្យាករណ៍ ឬ​ការសិក្សា​វេយ្យាករណ៍ ដោយ​សព្វគ្រប់​; ៤- ឆន្ទសាស្ត្រ ឬ​សិក្សា​ឲ្យ​ចេះ​លក្ខណៈ​របស់​ឆន្ទ​; ៥- ទ្យោ​តិ​សាស្ត្រ ឬ​ការសិក្សា​ឲ្យ​ចេះ​ទ្យោ​តិ​សាស្ត្រ​; ៦- គម្ពីរ​អធិប្បាយ​សព្ទ ឬ​រៀន​អធិប្បាយ​សព្ទ ក្នុង​វេទ​ទាំងមូល (​តាម​លទ្ធិព្រាហ្មណ៍​) ។​

​សាវម៉ាវ​

នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​បំពេញរាជ្យ តែ​តូចៗ​ជាង ផ្លែ​ជា​ចង្កោម សំបក​ផ្លែ​មាន​ព្រុយ​ស្មាញ ប្រើ​បរិភោគ​ជា​ចំណី ខ្លះ​មាន​រសជូរ​អែម ខ្លះ​ផ្អែម​ឆ្ងាញ់​, ជា​ឈើ​មាន​ប្រយោជន៍​គួរ​ដាំ​ឲ្យ​ក្រាស់ក្រែល​ក្នុងស្រុក ។ ឈ្មោះ​វល្លិ​មួយ​ប្រភេទ ស្លឹក​មាន​ក្លិន​ក្រពុល គេ​ច្រើន​ច្របាច់​លាយ​ទឹក​ប្រើ​ជា​ថ្នាំ​រម្ងាប់​គ្រុនក្ដៅ​, ផ្លែ​មាន​ព្រុយ​ស្មាញ ស្រដៀង​នឹង​ផ្លែ​សាវម៉ាវ​ដើម ប៉ុន្តែ​តូចៗ​ជាង សាច់​ជ្រាយ​បរិភោគ​ជា​ចំណី​បាន ។​

​អប្បដិ​

(​អ័​ប​-​ប៉ៈ​ដិ​)

​និបាតសព្ទ​

(​បា​. < ន > អ “​មិន​, ពុំ​” + ប​ដិ “​ចំពោះ​, តប​; ត​; ត្រឡប់​”; សំ​. អ + ប្រតិ​) និបាតសព្ទ​ជា​បដិសេធ សម្រាប់​ប្រើ​ជា​បុព្វបទ ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ​តាម​គួរ​ដល់​ការប្រកប​, ដូចជា អប្បដិការ ការមិនធ្វើ​តប​, មិន​ធ្វើ​ត្រឡប់​ទៅវិញ ។ អប្បដិឃៈ ឬ អប្រតិឃៈ ដែល​មិន​គ្នាន់ក្នាញ់​; សេចក្ដី​មិន​ក្នាញ់ មិន​គ្នាន់​ចិត្ត​; ដំណើរ​មិន​ប៉ះ​ទង្គុក​ដោយ​សេចក្ដី​ក្រោធ ។ អប្បដិឃចិត្ត ឬ អប្រតិ​ឃ​— ចិត្ត​មិន​ក្នាញ់ ។ អប្បដិបុគ្គល ដែល​ឥតមាន​បុគ្គល​ប្រៀបផ្ទឹម​បាន​; អ្នក​ដែល​ប្រសើរ​បំផុត​ឥតមាន​បុគ្គល​ប្រៀបផ្ទឹម : ព្រះសម្មាសម្ពុទ្ធ​អប្បដិបុគ្គល ។ អប្បដិភាគ ឬ អប្រតិ​— ដែល​ឥតមាន​ចំណែក​ប្រៀបផ្ទឹម​ឲ្យ​ត្រឹម​ស្មើ​បាន ។ អប្បដិរូប ឬ អប្រតិ​— ដែល​ពុំ​សមគួរ​, ពុំគប្បី : អំពើ​អប្បដិរូប ។ អប្បដិវត្ត ដែល​ប្រព្រឹត្តទៅ​ពុំបាន​; ដែល​ធ្វើ​ពុំ​កើត : ការ​អប្បដិវត្ត ។ អប្បដិវត្តន៍ អំពើ​ឬអ្វីៗ​ដែល​ប្រព្រឹត្តទៅ​ពុំបាន​, ដែល​ធ្វើ​ពុំ​កើត : ការ​នុះ​ជា​អប្បដិវត្តន៍ ។ អប្បដិវត្តិយៈ ឬ —​វ​ត្តិ​យ៍ ( —​វ័ត ) ដែល​ឥតមាន​អ្នកណា​អាច​ឲ្យ​ប្រព្រឹត្តទៅបាន គឺ​អ្នកណា​ក៏​ធ្វើ​ពុំ​កើត​, និយាយប្រាប់​គ្នា​មិនកើត ។ អប្បដិវត្តិយកម្ម ( —​វ័ត​-​តិ​-​យ៉ៈ​— ) អំពើ​ឬ​ការ​ជា​អប្បដិវត្តិយ៍ ។ ល ។​