*កីឡាប្រណាំងរទេះឈុន ពន់ឈ្នះមេដាយសំរិទ្ធ
ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖កីឡាករ ហឿង ហេងហេង ដែលបានឈ្នះមេដាយប្រាក់ បន្ទាប់ពីយកឈ្នះ ឥណ្ឌូនេស៊ី នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រភេទកីឡាយូដូជនពិការ ក្នុងវិញ្ញាសាទម្ងន់បូក ៩០គីឡូក្រាមប្រភេទពិការJ2នាថ្ងៃនេះ។
កីឡាករប្រណាំងរទេះវ៉ាន វ៉ុនបានឈ្នះមេដាយប្រាក់ ប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសាប្រណាំងរទេះ T54 ចំងាយ១០០ម៉ែត្រ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២នាថ្ងៃនេះដែរ។ បុរសពិការជើងទាំង២នេះជាកីឡាករប្រណាំងរទេះដ៏ឆ្នើមរបស់កម្ពុជាគេមិនត្រឹមតែធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម អាស៊ីប៉ារ៉ាហ្គេមប៉ុណ្ណោះទេតែគេថែមទាំង ធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកហ្គេមទៀតផង។ វ៉ាន វ៉ុនគេមិនសូវជាពេញចិត្តចំពោះលទ្ធផលនេះប៉ុន្មានឡើយព្រោះមហិច្ឆតាររបស់គេ រួមជាមួយការប្រឹងប្រែងរបស់គេគឺមេដាយមាសលើទឹកដីខ្លួនឯង។ទោះបីជាយ៉ាងណាក៏កីឡាកររូបនេះនៅមិនទាន់អស់វិញ្ញាសាប្រកួតនៅឡើយទេ។
ជាមួយគ្នានេះកីឡាករ ឈុន ពន់ ក៏បានឈ្នះមេដាយសំរឹទ្ធ ប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសាប្រណាំងរទេះ T53 ចំងាយ ១០០ម៉ែត្រ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២នាថ្ងៃនេះដែរ៕/R