ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ តោះ ! ចូលរួមរីករាយជាមួយកីឡាករ ហៀ ហុក ដែលបានឈ្នះមេដាយប្រាក់ លើប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាប្រណាំងរទេះ ចំងាយ ១០០ ម៉ែត្រ លើប្រភេទពិការ T53 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលការប្រកួត ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
ចំពោះប្រភេទកីឡាហែលទឹក ជាលទ្ធផលនៃការប្រកួតហែលទឹក វិញ្ញាសាហែលសេរី បុរស ២០០ ម៉ែត្រ លើប្រភេទពិការនីមួយៗ កាលពីព្រឹកមិញនេះ ការប្រកួតហែលទឹក លើវិញ្ញាសាហែលសេរីបុរស ២០០ ម៉ែត្រ ប្រភេទពិការ S4 មេដាយមាស បានទៅលើ កីឡករពិការ ដាញ់ ហាវ មកពីវៀតណាម ដោយប្រើថេរៈវេលា ០៣:២៦:៦៣០នាទី មេដាយប្រាក់ បានទៅលើកីឡាករពិការ ណូហ្ស៊ីន មកពីមីយ៉ាន់ម៉ា ដោយប្រើថេរៈវេលា ០៣:៥៥:៣៧០នាទី និងមេដាយសំរិទ្ធិ បានទៅលើកីឡាករពិការ ស៊ីមសុន អាប្រាហាំ ស៊ីទូម៉ូរ៉ាង មកពីឥណ្ឌូណេស៊ី ដោយប្រើថេរៈវេលា ០៣:៥៧:៨៥០នាទី។
វិញ្ញាសាហែលសេរីបុរស ២០០ ម៉ែត្រ ប្រភេទពិការ S5 មេដាយមាស បានទៅលើ កីឡាករពិការ ហ្ស៊ីលីឃើរ មកពីម៉ាឡេស៊ី ដោយប្រើថេរៈវេលា ០២:៥១:២០០នាទី មេដាយប្រាក់ បានទៅលើកីឡាករពិការ ភូជីតអាងជ័យភូមិ មកពីថៃ ដោយប្រើថេរៈ វេលា ០២:៥៤:៨៨០នាទី និងមេដាយសំរិទ្ធិ បានទៅលើកីឡាករពិការ មូហាំម៉ាដ ន័រស៊ីយ៉ៃហ្វូលហ្ស៊ូកាហ្វលី មកពីម៉ាឡេស៊ី ដោយប្រើថេរៈវេលា ០២:៥៥:៤៣០នាទី។
វិញ្ញាសាហែលសេរីបុរស ២០០ ម៉ែត្រ ប្រភេទពិការ S6 មេដាយមាស បានទៅលើ កីឡាករពិការ ហ្ការីអាដូណាដូបេជីណូ មកពីហ្វីលីពីន ដោយប្រើថេរៈវេលា ០២:៣៨:៥៥០នាទី ខណៈដែលមេដាយប្រាក់ បានទៅលើកីឡាករពិការ ចាន់នី វង្សនុនថាភូមិ មកពីថៃ ដោយប្រើថេរៈវេលា ០២:៥៣:១០០នាទី និងមេដាយសំរិទ្ធិ បានទៅលើកីឡាករពិការ ដូថាញ់ហៃ មកពីវៀតណាម ដោយប្រើថេរៈវេលា ០២:៥៤:២៣០នាទី៕ V / N