គន្លឹះ​សាមញ្ញ​៥​យ៉ាង​ដើម្បី​មាន​សុខ​ភាពល្អ​អស្ចារ្យ​

2103
ចែករម្លែក
  • 3
    Shares

​ការដែល​ធ្វើទៅ​តាមរបៀប​រស់នៅ​ផ្តល់​សុខភាព​ច្រើន​តែមាន​ផលវិបាក​ដែរ ។ ការផ្សាយពាណិជ្ជកម្ម និងអ្នកជំនាញ​នៅ​ជុំវិញខ្លួន​អ្នក​ហាក់បីដូច ជា​ផ្តល់នូវ​ដំបូន្មាន​ដែល​ពិបាក​នឹង​ទទួលយក ។ យ៉ាងណាមិញ​ការឈាន​ទៅដល់​ជីវិត​ប្រកបដោយ​សុខភាព​ល្អ​មិនត្រូវ​ការ​រឿង​មានផលវិបាក​ច្រើន​ឡើយ ។
​ ​
​ដើម្បី​ទទួលបាន​សុខភាព​ល្អ ការ​សម្រក​ទម្ងន់ និង​មាន​អារម្មណ៍ល្អ​រាល់ថ្ងៃ​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ ធ្វើ​ទៅតាម​ក្បួន​សាមញ្ញៗ​ខាងក្រោម​នេះ​:
​ ​
​កុំ​បញ្ចូល​ជាតិពុល​ទៅក្នុង​ខ្លួន​
​មាន​របស់​ច្រើនណាស់​ដែល មនុស្ស​យើង​ដាក់​ទៅក្នុង​រាងកាយ​ដែល វា​គឺជា​ជាតិពុល​ដូចជា បារី គ្រឿង​ស្រវឹង និង​ថ្នាំញៀន​ជាដើម ។ បើសិនជា​អ្នកមាន​បញ្ហា​ជាមួយ​របស់​ទាំងនេះ របប​អាហារ និង​ការហាត់​ប្រាណ​អាចជួយ​អ្នក​បាន​។ ខណៈពេលដែល​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម អាចមាន​ផល​ល្អ​តែ​ការជក់បារី និង​ប្រើ​ថ្នាំញៀន​គឺជា​រឿង​អាក្រក់​ទៅវិញ​ទេ ។ ចំពោះ​អាហារ កែច្នៃ​វិញ​ក៏​មិនមែនជា​រឿង​ល្អ​ក្នុងការ​ទទួលទាន​ច្រើន​នោះដែរ ។
​ ​
​ធ្វើ​ចលនា​រាងកាយ​
​ការប្រើប្រាស់​សាច់ដុំ​គឺជា​រឿង ដ៏​សំខាន់បំផុត​សម្រាប់​សុខភាព​ល្អ​។ ខណៈពេលដែល​ការលើក​ទម្ងន់ និង​ហាត់ប្រាណ​អាចជួយ​ឱ្យ​អ្នក​មើលទៅ​សុខភាព​ល្អ​ពង្រឹង​រូបរាង​សមសួន​តែ​វា គឺជា​ការពិត​ដូច ដុំ​ទឹកកក Iceberg អ៊ីចឹង ។ អ្នក​ក៏​ត្រូវតែ​ហាត់ប្រាណ ដើម្បី ជំរុញ​ដល់​មុខងារ​រាងកាយ​ខួរក្បាល និង​អ័រម៉ូន​ធ្វើការ​បានល្អ​បំផុត​ដែរ​។ ការលើក​ទម្ងន់​ជួយ​បញ្ចុះ​ជាតិ​ស្ករ និង​អាំង​ស៊ុយ​លីន​ក្នុង ឈាម​ពង្រឹង​ដល់ កូ​ឡេ​ស្តេ​រ៉ុល និង​បញ្ចុះ​ខ្លាញ់ Triglycerides​។ ការហាត់​ប្រាណ​មិន ត្រឹមតែ​ជួយ​ឱ្យ​អ្នកមាន​រូបរាង​សមសួន ល្អ​ទេ តែ​ថែមទាំង​ពង្រឹង​ដល់​អ័រម៉ូន ដើម្បី​ធ្វើឱ្យ​អ្នកមាន អារម្មណ៍ល្អ និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ថែមទៀត ។
​ ​
គេង​ឱ្យ​ដូច​កូនក្មេង​
​ការ​គេង​គឺជា​រឿង​ដ៏​សំខាន់​សម្រាប់​សុខភាព​ទូទៅ ហើយ​ការសិក្សា បាន​បង្ហាញថា ការ​គេង​មិន បាន​គ្រប់គ្រាន់​មាន​ទំនាក់ទំនង​នឹង​ជំងឺ​ជាច្រើន​រួមទាំង​ការ​ធាត់​ជ្រុល និង​ជំងឺ​បេះដូង​។ បើសិនជា​អ្នក មិនអាច​គេង​បាន​គ្រប់គ្រាន់​ទេ វា​នៅតែមាន​មធ្យោបាយ​ជាច្រើន​ដែល​អ្នក​អាចជួយ ដល់​ការ​គេង​បាន ដូចជា​:
​ ​
​កុំ​ញ៉ាំ​កាហ្វេ​ពេលយប់​
​ព្យាយាម​ចូល​គេង និង​ភ្ញាក់​ពី​គេង​ឱ្យ​ទៀងពេល​រាល់ថ្ងៃ​គេង​ក្នុងស្ថានភាព​ងងឹត​ដោយ​មានតែ​ភ្លើង​ភ្លឺ តិចតួច​បាន​ហើយ​ចៀសវាង​ស្ត្រេ​ស​ច្រើន​របៀប រស់នៅ​ដែល​ផ្តល់​សុខភាព​ត្រូវមាន​ការចូល​រួមការ ញ៉ាំ​អាហារ​ត្រឹមត្រូវ​គេង​លក់​គ្រប់គ្រាន់ និង​ហាត់ប្រាណ​គ្រប់គ្រាន់ ។ ប៉ុន្តែ​របៀប​ដែល​អ្នកមាន អារម្មណ៍​និង​របៀប​ដែល​អ្នក​គិត​ក៏​ជា​រឿង​ដ៏​សំខាន់បំផុត​ដែរ ។ ការដែល​ស្ត្រេ​ស​ច្រើន​តែងតែ​នាំឱ្យ មាន​ហានិភ័យ ដល់​សុខភាព ។ ស្ត្រេ​ស​ច្រើន​នឹង​បង្កើន អ័រម៉ូន Cortisol ហើយក៏​រំខាន​ដល់​ការ រំលាយ​អាហារ​ផងដែរ ។ វា​នឹង​ជំរុញ ឱ្យ​អ្នក​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ដុះ​ខ្លាញ់​ក្បាលពោះ និង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ជាច្រើន​ថែមទៀត ។
​ ​
​ផ្តល់​ជីវជាតិ​ដល់​រាងកាយ ជាមួយនឹង​អាហារ​ត្រឹមត្រូវ​
​មធ្យោបាយ​ដ៏​សាមញ្ញ និង​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ញ៉ាំ​អាហារ​ផ្តល់ សុខភាព​គឺ​ផ្តោត​សំខាន់​ទៅ លើ​អាហារ​ពិតប្រាកដ ។ ចូរ​ជ្រើសរើស​អាហារ ដែល​កើត​ពី​ធម្មជាតិ​ដូចជា រុក្ខជាតិ សាច់សត្វ ត្រី ស៊ុត បន្លែ គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​ប្រេង​ផ្តល់​សុខភាព ៕ ដោយ​: health.com.kh​

ទីតាំងផ្សាយពាណិជ្ជកម្ម