ដោយៈតារារិទ្ធ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជាថ្មីថា កែទម្រង់ ៩៩% រស់ មិនកែទម្រង់ ៩៩% ស្លាប់ ។ ដូច្នេះកិច្ចការវិស័យយុត្តិធម៌ និងតុលាការរបស់យើងត្រូវធ្វើការកែទម្រង់បន្តទៀត ។
សម្តេចតេជោបន្តថាកន្លងមកយើងផ្ដួច ផ្ដើមឲ្យមានសាលាឧទ្ធរណ៍ភូមិភាគ។ បើមិនមានសាលាឧទ្ធរណ៍នៅតាមភូមិភា គទេច្បាស់ជាសំណុំរឿងកកស្ទះនៅសាលាឧទ្ធរណ៍ភ្នំពេញច្រើន។
សម្តេចតេជោបន្តថាហេតុនេះហើយទើ បយើងខិតខំបណ្ដុះបណ្ដាលធនធាន មនុស្សផ្នែកវិស័យយុត្តិធម៌និងតុលាការដោយបង្កើនក្របខ័ណ្ឌនៅតាមតុលាការសាលាឧទ្ធរណ៍នៅតាមបណ្ដាខេត្ត។
សម្តេចបន្តថាចៅក្រមរបស់យើងនៅ ក្នុងតុលាការកំពូលបច្ចុប្បន្នចាស់ៗណាស់ទៅហើយ ខ្លះមានអាយុដល់៨០ ឆ្នាំហើយ។ អញ្ចឹងយើងត្រូវការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យតុលាការនេះឲ្យបានច្រើន។
សម្តេចបានថ្លែងក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានិងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និង សិស្សសារការី ចំនួន ១.៨៣៥នាក់ ៕/រ