ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ កីឡាការិនី វ៉ិត ចន្ថា បានឈ្នះមេដាយមាស១គ្រឿងទៀត លើប្រភេទកីឡាអត្តពលកម្មវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រក្នុងប្រភេទពិការ T44 នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២។នេះជាមេដាយទី៣ហើយរបស់កីឡាការិនីរូបនេះ ដែលក្នុងនោះមេដាយមាស២គ្រឿង និងមេដាយប្រាក់១គ្រឿង។
សូមបញ្ជាក់ថា កីឡាការិនី វ៉ិត ចន្ថា ដំបូងឡើយប្រជែងបានមេដាយប្រាក់១គ្រឿងលើវិ ញ្ញាសាលោតចម្ងាយ។ បន្ទាប់មកកីឡាការិនីរូបនេះប្រជែងបានមេដាយមាស១គ្រឿងបន្ថែមទៀត លើវិញ្ញាសាលោតចម្ងាយដដែល។ ថ្ងៃទី៥មិថុនាម្សិលមិញនេះ វ៉ិត ចន្ថា ប្រជែងបានមេ ដាយមាស១គ្រឿងបន្ថែមទៀត លើវិញ្ញាសារត់ចម្ងាយ៤០០ម៉ែត្រ ក្នុងប្រភេទពិការ T44។
ដោយឡែកកីឡាករ ជឹម ផាន បានឈ្នះមេដាយប្រាក់ ក្នុងប្រភេទកីឡាអត្តពលកម្ម លើកវិញ្ញាសារត់ចំងាយ ៨០០ម៉ែត្រ ។ ចំពោះប្រភេទកីឡាវាយកូនឃ្លីលើតុវិញនោះ កីឡាករ ពៅ ណុច, ឯក ញាណសមុទ្រ និងកីឡាករ នាក់ ឌី ឈ្នះមេដាយសំរឹទ្ធ ប្រភេទកីឡាវាយកូនឃ្លីលើតុក្នុងប្រភេទពិការ TT1-3 ផ្នែកបុរស៕/រ