Views: 134 Post navigation សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យយកចិត្តទុកលើការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ រដ្ឋាភិបាលទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃអង្គារនេះថាខ្លួនបានធ្វើអោយបរាជ័យការវាយប្រហារធំមួយទៀតដោយកម្លាំងអ៊ុយក្រែននៅតំបន់ដូណិតសខ៍ (Donetsk)ដោយបំផ្លាញគ្រឿងបរិក្ខារយោធានិងបង្កការបាត់បង់អាយុជីវិតទាហានអ៊ុយក្រែនរាប់រយនាក់ ។វាជាការអះអាងមួយដែលប្រធានក្រុមមេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ី Wagnerបាន ច្រានចោលនិងចាត់ទុកវាជា«រឿងប្រឌិតបែបវិទ្យាសាស្រ្ត»។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយរុញច្រានការវាយប្រហារធំលើកទីពីររបស់អ៊ុយក្រែននៅរយៈពេលពីរថ្ងៃមកនេះ។ក្រសួងបានអះអាងថា ទាហានរុស្ស៊ីបានបំផ្លាញរថក្រោះ ប្រយុទ្ធLeopardចំនួនប្រាំបីគ្រឿងដែលសម្ពន្ធមិត្តលោកខាងលិចផ្តល់អោយអ៊ុយក្រែន និងរថពាសដែកដល់ទៅ១០៩គ្រឿង។វាក៏បាននិយាយថា ខាងអ៊ុយក្រែនបាត់បង់ទាហានដល់ទៅ១.៥០០នាក់។