ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សម្រាប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានចំនួន ១២ ប្រភេទកីឡា ត្រូវបានប្រកួត។

សូមបញ្ជាក់ថា ពេលនេះ ម្ចាស់ផ្ទះកម្ពុជា មានមេដាយសរុប ២៣ គ្រឿង ដោយបន្តឈរនៅលេខរៀងទី៨ រួមមាន មេដាយមាស ៣, ប្រាក់ ៩ និងសំរឹទ្ធ ១១គ្រឿង, ខណៈក្រុមឥណ្ឌូណេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយមានមេដាយសរុប ១៤៦ គ្រឿង ជាបណ្តោះអាសន្ន៕ V / N