ដោយៈ ទេព មង្គល / ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមិថុនា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី៥ ខែមិថុនា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ៦ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ១ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៨១៣ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៧១៧ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។
សូមអានសេចក្ដីជូនព័ត៌មាន ដូចខាងក្រោម៖