ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាការិនីអត្តពលកម្មជនពិការកម្ពុជា ងួន រតនា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រ ក្នុងប្រភេទពិការ T46 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលការប្រកួត ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ មរតកតេជោ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ។

ដោយឡែក កីឡាការិនីអត្តពលកម្មជនពិការកកម្ពុជា យិន សូត បានឈ្នះមេដាយមាស ប្រភេទកីឡាប៉ារ៉ាអត្តពលកម្ម លើវិញ្ញាសារត់ចម្ងាយ ៨០០ ម៉ែត្រ ក្នុងប្រភេទពិការ T11 មុននេះដែរ។

ចំពោះ កីឡាការិនីអត្តពលកម្មជនពិការកម្ពុជា ស៊ុន ស្រីមុំ បានឈ្នះមេដាយប្រាក់ ប្រភេទកីឡាប៉ារ៉ាអត្តពលកម្ម លើវិញ្ញាសារត់ចម្ងាយ ៨០០ ម៉ែត្រ ក្នុងប្រភេទពិការ T12 នៅមុននេះបន្តិចដែរ។

រិឯកីឡាការិនីអត្តពលកម្មជនពិការកម្ពុជា ហឿន ណាវី បានឈ្នះមេដាយសំរឹទ្ធ ប្រភេទកីឡាប៉ារ៉ាអត្តពលកម្ម លើវិញ្ញាសារត់ចម្ងាយ ៨០០ ម៉ែត្រ ក្នុងប្រភេទពិការ T12 មុននេះដែរ៕ V / N