កូនបង្កើត​លើកដៃ​កាន់​ដាវ​ភ្ជង់​ក​ស្ត្រី​ជា​ម្តាយ ក្រោយពេល​ទារលុយ​ទិញ​ថ្នាំញៀន​ជក់​មិនបាន​

847
ចែករម្លែក
  • 63
    Shares

ដោយ​: សាវ​រក្ស / ភ្នំពេញ​: ជនដៃដល់​ជា​កូនបង្កើត​លើក​ដាវ​បម្រុង​ចាកក់​សម្លាប់​ស្ត្រី​ជា​ម្តាយ ក្រោយពេល​ទារលុយ​ពី​ម្តាយ​ទៅ​ទិញ​ថ្នាំញៀន​ជក់​មិនបាន​។ ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៨ ស្ថិតនៅលើ​កំណាត់​ផ្លូវ​៣៧១ ក្នុងផ្ទះ​ម៉ាស្សា​មួយកន្លែង​ក្នុងភូមិ​ត្នោតជ្រុំ​៤ សង្កាត់​បឹងទំពុន​ទី​២​ខណ្ឌមានជ័យ​។​

​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជន​អគតិ​ខាងលើ​បាន​ជិះ​ម៉ូតូ​ជាមួយ​បក្ខពួក​២​នាក់​ផ្សេងទៀត ឈប់​ម៉ូតូ​មុខផ្ទះ​មួយសន្ទុះ​។ ក្រោយមក​ក៏​ឃើញ​ជនដៃដល់​កាន់​ដាវ និង​អូស​ដៃ​ស្ត្រី​ជា​ម្តាយ​ចេញមកក្រៅ ហើយ​ភ្ជង់​ដាវ​ជាប់​ក​បម្រុង​នឹង​ចាក់​សម្លាប់ ក្រោយពេល​ទារលុយ​ពី​ម្តាយ​ទៅ​ទិញ​ថ្នាំញៀន​ជក់​មិនបាន​។​

​ប្រភព​ដដែល​បន្តថា ភ្លាមៗ​នោះដែរ ស្ត្រី​ជា​ម្តាយ​បាន​ព្យាយាម​រត់គេច​ពី​កណ្តាប់ដៃ​កូន​របស់គាត់​ហើយក៏​បាន​រត់​ចូល​ផ្ទះ​ម៉ាស្សា ដើម្បី​ឲ្យ​គេ​ជួយ​។ តែ​ទោះជា​យ៉ាងណា ជនដៃដល់​បាន​ចូលទៅ​តាម ហើយ​យា​ដៃ​បង​ម្រុ​ង​នឹង​កាប់សម្លាប់​ម្តាយ​របស់ខ្លួន​ចោល​។ ក្នុង​ហេតុការណ៍​ខាងលើ​នេះដែរ ក៏មាន​កម្លាំង​អាវុធហត្ថ​សហការ​ជាមួយ​នគរបាល​ខណ្ឌមានជ័យ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍នគរបាល​បឹងទំពុន​២ បាន​ចុះជួយ​អន្តរាគមន៍​រំដោះ​ស្ត្រី​ដែលជា​ម្តាយ​ចេញពី​កណ្តាប់ដៃ​ជន​តិ​រិ​ច្ឆា​ន​បាន​ដោយ​សុវត្ថិភាព​។​

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន ក៏ដូចជាសមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងថា យុវជនដែលបែកថ្នាំញៀនខាងលើនេះ មានឈ្មោះ រឿន ឫទ្ធី អាយុ២១ឆ្នាំ ស្នាក់នៅក្នុងទីតាំងកើត ហេតុខាងលើ។ ចំណែកម្តាយមានឈ្មោះ ប៉ាន់ យឿន អាយុ៥១ឆ្នាំ។ បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួននៅប៉ុស្ដិ៍បឹងទំពុន ដើម្បី​ធ្វើការ​សាកសួរ​ និង​ចាត់ការ​តាម​នីតិវិធី​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ