ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់នេះ កម្ពុជា នៅឈរក្នុង តំណែងលេខ៨ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដដែល។ មេដាយរបស់កម្ពុជា ពេលនេះ កើនដល់ ២៩ គ្រឿង ដោយមានមេដាយមាស ៥ គ្រឿង ប្រាក់ ១១ គ្រឿង និងសំរិទ្ធ ១៣ គ្រឿង។
ប្រទេសឥណ្ឌូណេស៊ី នៅឈរក្នុងតំណែងលេខ១ ដដែល ដោយមានមេដាយមាស ចំនួន ៦៤ គ្រឿង ប្រាក់ ៥៧ គ្រឿង និងសំរិទ្ធ ៣៥ គ្រឿង។ ថៃស្ថិតក្នុងតំណែងលេខ២ ដែលមានមេដាយមាស ៤៨ គ្រឿង ប្រាក់ ៤៧ គ្រឿង និងសំរិទ្ធ ៣៤ គ្រឿង។ វៀតណាម ឈរក្នុងតំណែងលេខ៣ ដែលមានមេដាយមាស ២៨ គ្រឿង ប្រាក់ ២៦ គ្រឿង សំរិទ្ធ ៤២ គ្រឿង។ ប្រទេសម៉ាឡេស៊ី ឈរក្នុងតំណែងលេខ៤ ហ្វីលីពីនលេខ៥ សឹង្ហបូរីលេខ៦ មីយ៉ាន់ម៉ា លេខ៧ និងកម្ពុជាលេខ៨ ។
ចំពោះទីម័រខាងកើត មានមេដាយមាស ២ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ។ ប្រទេស ព្រុយណេ មានមេដាយមាស ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង។ ប្រទេសឡាវ ដែលនៅបាត តារាងនោះ មិនទាន់
ប្រជែងបានមេដាយមាស នៅឡើយទេ គឺមានមេដាយប្រាក់ ១ និងសំរិទ្ធ ៤ គ្រឿង។
ថ្ងៃទី៦ ខែមិថុនា នេះ ម្ចាស់ផ្ទះកម្ពុជា កើនមេដាយសរុប ២៩ គ្រឿង តែបន្តឈរលេខ រៀងទី៨ រួមមាន មេដាយមាស ៥, ប្រាក់ ១១ និងសំរឹទ្ធ ១៣ គ្រឿង, ខណៈក្រុមឥណ្ឌូណេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយ សរុប ១៥៦ គ្រឿង ជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣៕ V / N