ការប្រកួត​កីឡា​ប្រទេស​និ​យា​យា​ភាសា​បារាំង​ចំបាប់​កម្ពុជា បាន​មេដាយសមរិទ្ធ ១​គ្រឿង​

1553
ចែករម្លែក
កីឡាការិនី​ជ័យ ចាន់​រស្មី (​រូប​អាវ ស )

ភ្នំពេញ​: គិត​ត្រឹម​ពេលនេះ ការប្រកួត​កីឡា នៃ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង ដែល​កំពុងតែ​ធ្វើ​នៅ​ប្រទេស​កូដ​ឌី​វ័រ​នោះ កម្ពុជា​ដណ្ដើមបាន​មេដាយសំរិទ្ធ​មួយគ្រឿង​ហើយ​។​

​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ប្រធាន​ប្រតិភូ​ដឹកនាំ​កីឡាករ​-​កីឡាការិនី និង​អ្នកសិល្បៈ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នោះ បាន​ឲ្យ​ដឹ​ថា កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​៤​ប្រភេទ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ ដែល​ក្នុងនោះ​មាន​ចំបាប់ យូ​ដូ អត្តពលកម្ម និង​វាយ​កូនឃ្លី​លើ​តុ​។​

​ក្រៅពីនោះ ក៏មាន​បញ្ជូន​សិល្បៈ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នោះដែរ ដែល​ក្នុងនោះ​មាន​ចម្លាក់ គំនូរ រូបថត និង​របាំ​សម័យ​។​

​ប្រភេទ​កីឡាអត្តពលកម្ម​បាន​ប្រកួត​ចាញ់​គេ​ទៅហើយ​។ ដោយឡែក​កីឡា​ចំបាប់​ដែល​បញ្ជូនទៅ​ចូលរួម​ប្រកួត​ចំនួន ២​រូបនោះ កីឡាករ ងួន មករា បាន​ចាញ់​គេ​ដែរ ចំពោះ​កីឡាការិនី ជ័យ ចាន់​រស្មី ដណ្ដើមបាន​មេដាយសំរិទ្ធ​មួយគ្រឿង​ហើយ​។ ចំពោះ​ប្រភេទ​កីឡា​ដទៃទៀត​កំពុងតែ​ប្រកួត​ជម្រុះ​៕ ដោយ​៖ រ៉ូ​ហ្សា​

ទីតាំងផ្សាយពាណិជ្ជកម្ម