អ្នកមាន​សំណាង​ចំនួន ១៤​នាក់ ត្រូវបាន​ប្រគល់​រង្វាន់​លើក​ទី​៥

1050
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: យ៉ាងហោចណាស់​មាន​អ្នកឈ្នះ​ចំនួន​១៤​នាក់​ផ្សេងទៀត​ត្រូវបាន​ក្រុមហ៊ុន​សែ​ល​កាត ធ្វើការ​ប្រគល់​រង្វាន់​ជូន​បន្ថែមទៀត​ក្នុងនោះ ពួកគេ​បានឈ្នះ​ក្នុង​កម្មវិធី​មួយចំនួន​ដូចជា កម្មវិធី​ស្ទូច​យក​ម៉ូតូ កម្មវិធី​iKnow iKnow និង​កម្មវិធី ឈ្នះ ១0,000 ដុល្លារ​រៀងរាល់ថ្ងៃ​។​

​សម្រាប់​អ្នកឈ្នះ​ចំនួន ១៤​នាក់ ដែល​ភាគច្រើន មកពី​តាម​បណ្តា​ខេត្ត​នេះ បានមក​ទទួល​រង្វាន់​របស់ខ្លួន នៅ​ការិយាល័យ​កណ្តាល របស់​ក្រុមហ៊ុន​សែ​ល​កាត ។​

​អ្នកមាន​សំណាង​ឈ្នះ​ទាំង ១៤​នាក់​នេះ​រួមមាន ៖​ឈ្នះ​ម៉ូតូ Yamaha Fino 2018​ពី​កម្មវិធី​ស្ទូច​យក​ម៉ូតូ ចំនួន ៦​នាក់​,​ឈ្នះ​ម៉ូតូ Yamaha QBIX 2018 ពី​កម្មវិធី iKnow iKnow ចំនួន​៣​នាក់​,​ឈ្នះ​លុយ​១0,000 ដុល្លារ ចំនួន​២​នាក់​, ឈ្នះ​លុយ​២0,000 ដុល្លារ ចំនួន​១​នាក់​,​ឈ្នះ​លុយ​៥0,000 ដុល្លារ ចំនួន​២​នាក់​។​

​លោក អៀន វ៉ាត​សុន នាយក​ប្រតិបត្តិ ក្រុមហ៊ុន​សែ​ល​កាត បានឱ្យដឹង​ក្នុង​ពីនេះ​ថា “​ពួកយើង​ពិតជា​រីករាយ​ដែល ឃើញ​ភាព​រំភើប​រីករាយ​ទទួលយក រង្វាន់​របស់​អតិថិជន ព្រោះ​សែ​ល​កាត បានបង្ហាញ ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​ផ្តល់ឱ្យ​សហគមន៍ និង​ផ្តល់រ​ង្វាន់ ដល់​អតិថិជន ដែល​តែងតែ​គាំទ្រ​សែ​ល​កាត​”​។​

​បើតាម​ការបញ្ជា​ក់រប​ស់​ក្រុមហ៊ុន​សែ​ល​កាត​បានឱ្យដឹងថា​សម្រាប់​អតិថិជន សែ​ល​កាត​ផ្សេងទៀត ដែល​មិនទាន់​បានឈ្នះ រង្វាន់ ក៏​នៅតែ​មានឱកាស​ឈ្នះ ដោយ​គ្រាន់តែ ចូលរួម​លេង កម្មវិធី​ទាំង 3​ខាងលើ របស់​ក្រុមហ៊ុន សែ​ល​កាត តាមរយៈ www.cellcard.com.kh/promotions ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​សែ​ល​កាត​ជាការ​ស្រេច​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ