​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អាជ្ញាធរ​ឥណ្ឌា​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ធ្វើ​ការអំពាវនាវ​ដល់​សាច់ញាតិសព​និង​គ្រួសារដែលបាត់សមាជិក​មក​ជួយ​កំណត់​អត្តសញ្ញាណ​សាកសព​ជាង​១០០​នៅ​តាម​មន្ទីរពេទ្យ​និង​​កន្លែង​តម្កល់សព​បន្ទាប់ពី​មនុស្ស​២៧៥​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​ដ៏​អាក្រក់​បំផុត​នៅ​ស្រុក​មួយ​ក្នុង​រដ្ឋ​អូ​ឌី​សា របស់​ឥណ្ឌា​ភាគ​ខាងកើត​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​

​គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​ពេល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​បុក​រថភ្លើង​ដឹក​ទំនិញ​ឈប់​ស្ងៀម​មួយ ជាហេតុ​នាំ​អោយ​ទូរ​និង​កង់​រថភ្លើង​ផ្លោង​ទើលើ​ផ្លូវ​ហើយ​រថភ្លើង​ដឹក​អ្នកដំណើរ​ពេញ​មួយ​ទៀត​​បាន​បុក​ឧបសគ្គ​លើ​ផ្លូវ​បណ្តាលអោយ​ក្រឡាប់​ធ្លាក់​ទូរ​រថភ្លើង​ចេញពី​ផ្លូវ​រណូករណែល​នៅ​ក្នុងស្រុ​ក បា​ឡា​សូ​រ៉េ ក្នុង​រដ្ឋ​អូ​ឌី​សា​។​

​ក្រោយ​ការជួយ​សង្គ្រោះ​អ្នក​នៅ​មាន​ជីវិត​​ឥត​ឈប់​និង​សម្អាត​កន្លែងកើតហេតុ​ព្រមទាំង​ជួសជុល​ផ្លូវដែក​រួចមក រថភ្លើង​បាន​បន្ត​សេវា​ឡើងវិញ​នៅលើ​ផ្លូវ​កើតមាន​គ្រោះថ្នាក់​នេះ​កាលពី​ថ្ងៃអាទិត្យ​។​​តែ​រហូត​ដល់​ទល់​ល្ងាច​ថ្ងៃ​ចន្ទ សាកសព​ជនរងគ្រោះ​ប្រមាណ​១០០​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ឬ​ត្រូវបាន​សាច់ញាតិ​មក​ទទួលយក​នៅ​ឡើយ​។​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​សុខាភិបាល​រដ្ឋ​បាន​និយាយថា អាជ្ញាធរ​កំពុង​រក​ជួល​កុងតេ​នឺ​ក្លាស្សេ​ដើម្បី​ជួយ​រក្សា​សាកសព​។​

​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​បាន​បើក​ការស៊ើបអង្កេត​រក​មូល​ហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅ​ពេល​ប៉ូលិស​ដាក់​បណ្តឹង​មួយ​ស្តីពី​ការធ្វេសប្រហែស​តែ​មិន​បញ្ជាក់​ជនសង្ស័យ​ទេ​។​

​យោង​តាម​ការពិនិត្យ​ដំបូង បរាជ័យ​ក្នុង​ការ​ផ្តល់​សញ្ញា​អាច​ជា​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​៕

​ការស៊ើបអង្កេតរ​កមូ​ល​ហេតុ​នៃ​គ្រោះថ្នាក់​រថភ្លើង​បុក​គ្នា​នៅ​រដ្ឋ​អូ​ឌី​សា បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​