ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចិននិងរុស្ស៊ីបានធ្វើការហោះល្បាតដែនអាកាសរួមគ្នាកាលពីថ្ងៃអង្គារនៅលើសមុទ្រជប៉ុននិងសមុទ្រចិនខាងកើតជាហេតុនាំអោយប្រទេសក្បែរខាងកូរ៉េខាងត្បូងបញ្ចេញយន្តហោះប្រដេញទៅស្ទាក់យន្តហោះប្រទេសទាំងពីរកុំអោយចូលក្នុងដែនអាកាសរបស់ខ្លួន។
ក្រសួងការពារជាតិចិនបាននិយាយថា ការហោះល្បាតនេះជាផ្នែកនៃផែនការកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរបស់យោធានៃប្រទេសទាំងពីរ។តែកូរ៉េខាងត្បូងបានបញ្ជូនចេញយន្តហោះប្រដេញក្រោយពីយន្តហោះយោធារុស្ស៊ីបួននិងយន្តហោះចិនចំនួនបួនហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស(KADIZ)នៅខាងត្បូងនិងខាងកើតឧបទ្វីបកូរ៉េ។
ក្នុងការហោះល្បាតរួមគ្នារបស់ចិនជាមួយរុស្ស៊ីកាលពីខែវិច្ឆិកា កូរ៉េខាងត្បូងក៏បានបញ្ជូនចេញយន្តហោះប្រដេញក្រោយពីយន្តហោះទម្លាក់គ្រាប់បែកចិនH-6Kនិងយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីធុនTU-95 រួមទាំងយន្តហោះSU-35បានហោះចូលតំបន់KADIZរបស់ខ្លួន។
ជប៉ុនក៏បានបញ្ជូនចេញយន្តហោះទៅស្ទាក់ផងដែរ ពេលយន្តហោះចិននិងដ្រូនរុស្ស៊ីហោះចូលក្នុងសមុទ្រជប៉ុន៕
បេសកកម្មកាលពីថ្ងៃអង្គារជាការហោះល្បាតរួមគ្នាលើកទីប្រាំមួយចាប់តាំងពីឆ្នាំ២០១៩