ជាង​ផ្សា​ដែក​ឆក់​ខ្សែភ្លើង​របួសធ្ងន់ ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​

1039
ចែករម្លែក
  • 4
    Shares

ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី យប់​ថ្ងៃទី​២៣ ខែកក្កដា​ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​/​ខេត្តបាត់ដំបង មាន​ករណី ឆក់​ខ្សែភ្លើង​មួយ​កើតឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់​ជាជាង​ផ្សា​ដែក​ម្នាក់​រងរបួស​ធ្ងន់ ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៤​កក្កដា​នេះ បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយកន្លែង​។​

​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ វឿ​ង សីលា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ ជាង​ផ្សា​ដែក មាន​ទី​នៅ​ក្រុមទី​០៧ ភូមិ​អណ្តូង​ព្រីង សង្កាត់​អូរ​ម៉ា​ល់ ក្រុង ខេត្តបាត់ដំបង​។​

​លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ ដឹក​យកទៅ​ព្យាបាល​បន្ទាន់​នៅ​គ្លីនិក​ឯកជន​សុវណ្ណ រហូតដល់​ម៉ោង​ប្រមាណ ៦​និង​៣0​ព្រឹក ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ ហើយ​ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម