ដោយ: មុនីរ៏ត្ន/ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី បានអញ្ជើញចុះសួរសុខទុក្ខវីរការិនី កែ ឡេង ដែលបាន និងកំពុងសម្រាកព្យាបាលជំងឺឈាមកកក្នុងខួរក្បាល បន្ទាប់ពីវះកាត់ដោយជោគជ័យនៅមន្ទីរពេទ្យព្រះកេតុមាលា នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ។

វីរកីឡាការិនី កែ ឡេង គឺជាកីឡាការិនីប៉េតង់ដ៏ឆ្នើមរបស់កម្ពុជា ដែលដណ្តើមបានមេដាយមាសកម្រិតពិភពលោក ៤ជំនាន់ជាប់គ្នា លើវិញ្ញាសាវាយយកពិន្ទុ ឆ្នាំ២០១៣ ២០១៥ ២០១៧ និងឆ្នាំ២០១៩ បំបែកកំណត់ត្រាពិភពលោក មិនទាន់មានកីឡាការិនីអន្តរជាតិណា ម្នាក់ធ្វើបានឡើយ៕/R