ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ នៅថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៣ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តហើយជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានបង្ហាញភាពងាយស្រួលដល់ប្រជាពលរដ្ធជាម្ចាស់ក្បាលដីពិនិត្យផ្ទៀងផ្ទាត់ ក្នុងពេលបិទផ្សាយរយះពេល១៥ថ្ងៃ ។
នៅ ក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមាន លក្ខណះជាប្រព័ន្ធសម្រាប់ភូមិសំរោងសែន និងភូមិប៉ប្រក ឃុំសំរោងសែន ស្រុកកំពង់
លែង ខេត្តកំពង់ឆ្នាំង ធ្វើឡើងនៅបរិវេណវត្តសែនសិរី លោក លី សុភា បានមានប្រសាសន៍ថា ក្នុងរយៈពេល១៥ថ្ងៃនៃបិទផ្សាយនេះ ពិតជាមានសារ:សំខាន់ណាស់ចំពោះបងប្អូនប្រជាពលរដ្ធជាម្ចាស់ក្បាលដីដែលមកពិនិត្យផ្ទៀងផ្ទាត់បានលឿន ដើម្បីអោយការពិនិត្យបានរហ័ស បងប្អូនត្រូវភ្ជាប់មកជាមួយ នូវប្រកាន់ដៃចេញដោយក្រុមការងារបច្ចេកទេស អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និង សំបុត្រអាពាហ៍ពិពាហ៍ មកផ្ទៀងផ្ទាត់ ឈ្មោះ រូបរាងដី ថាបានត្រឹមត្រូវហើយឬនៅ បើមានការខុសឆ្គងបងប្អូនអាចប្តឹងតវ៉ា អោយក្រុមជំនាញប្រចាំការនៅទីនេះដើម្បីជួយកែតម្រូវឡើងវិញ ក្នុងរយះពេល១៥ថ្ងៃនេះ ហើយនិងដាក់ឆ្លងទៅថ្នាក់លើក្នុងការចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនបងប្អូនយកទៅប្រើប្រាស់ ។
បើយោងតាមរបាយការណ៍បញ្ជាក់ពី លោក មុំ សុរ័ត្ន ប្រធានការិយា
ល័យភូមិបាលស្រុកសាមគ្គីមានជ័យ ក្នុងដំណើរប្រតិបត្តិការវាស់វែងតាមដំណាក់កាលនីមួយៗរហូតឈានដល់ការបិទផ្សាយ សម្រាប់តំបន់វិនិច្ឆ័យក្នុង ឃុំសំរោងសែន សរុបមាន ២ ភូមិ ក្នុងនោះ ភូមិសំរោងសែន និងភូមិប៉ប្រកគឺជាភូមិទី១ និងទី២ ដែលក្រុមការងារយើងខ្ញុំបានអនុវត្តតាមនីតិវិធីនៃដំណាក់កាលនីមួយៗរហូតដល់ការបិទផ្សាយ ជាសាធារណៈនៃការវិនិច្ឆ័យលើការចុះបញ្ជីមានលក្ខណះជាប្រព័ន្ធហើយទទួលបានលទ្ធផលដូចខាងក្រោមៈការកំណត់ព្រំ និងវិនិច្ឆ័យភូមិសំរោងសែនសរុបចំនួន២១៣ក្បាលដីការប្រមូលទិន្នន័យសរុបចំនួន ២១៣ក្បាលដី :ក្នុងនោះ ភូមិសំរោងសែន មានដីលំនៅឋានចំនួន ២០៣ក្បាលដី ដីវត្តចំនួន៥ក្បាលដី ដីសាលាឆទានចំនួន ១ ក្បាលដី ដឺសាលារៀនចំនួន១ក្បាលដីដីស្រះចំនួន០១ ក្បាលដី ដីសាលាឃុំចំនួន ១ ក្បាលដី ដីគណបក្សចំនួន ០១ក្បាលដី ៕ P / N