ដោយៈតារារិទ្ធ/ភ្នំពេញ៖ព្រឹកស្អែកសម្តេចអ គ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញ បើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនភ្នំពេ ញ-បាវិតនិងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនិងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។
ពិធីនេះក៏មានវត្តមានលោកវ៉ាង វិនធៀនឯក អគ្គរដ្ឋទូតចិនប្រចាំកម្ពុជាចូលរួមផងដែរ ។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាផ្លូវល្បឿ នលឿនខ្សែទី២ក្នុងប្រទេសកម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿភ្នំពេញ-ព្រះសីហនុដែលដា ក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២២ នោះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបនបាឲ្យដឹងថាពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតនេះគឺជា សមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងចំណោ មសមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំ ងប្រទេសដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនិងការចូលរួមចំណែកមិនអាចខ្វះបា នពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជានិងដៃគូអភិវឌ្ឍន៍នានា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតមានប្រវែងសរុប១៣៥ ,១០គីឡូម៉ែត្រមានចំណុចចាប់ផ្តើមពីឃុំថ្មគរស្រុកល្វាឯមខេត្តកណ្តាលទៅដល់សង្កា ត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀង។ផ្លូវនេះមានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាលប្រវែង ៤,១គីឡូម៉ែត្រ ,ខេត្តព្រៃវែងប្រវែង៧០,៩ គីឡូម៉ែត្រនិងខេត្តស្វាយរៀងប្រវែង៦០,១ គីឡូម៉ែត្រ ។
គម្រោងនេះនឹងត្រូវអនុវត្តការងារបច្ចេក ទេសសាងសង់ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រនិងថ្មលាយកៅស៊ូ(ATB)១២សង់ទីម៉ែត្រទទឹងតួផ្លូវ២៤, ៥ម៉ែត្រមានគន្លងផ្លូវសម្រាប់រថយន្ដធ្វើចរា ចរណ៍ចំនួន៤គន្លង(២គន្លងទៅ-២គន្លងមក )ដែលគន្លងនីមួយៗមានទទឹង៣,៧៥ម៉ែត្រ ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តា លទ្រូងផ្លូវទទឹង៣ម៉ែត្រចិញ្ចើមផ្លូវក្រាលបេ តុងកៅស៊ូទទឹង២,៥ម៉ែត្រនិងចិញ្ចើមផ្លូវក្រា លក្រួសក្រហមទទឹង០,៧៥ម៉ែត្រទាំងសង ខាង។
សាងសង់ស្ពានធំនិងស្ពានមធ្យមចំនួន ២៦ កន្លែងប្រវែងសរុប ២.២៦៦ម៉ែត្រ ស្ពានតូចចំនួន១៦កន្លែងប្រវែងសរុប ២៥៦ម៉ែត្រនិងដាក់លូគ្រប់ប្រភេទចំនួន ១៩៧កន្លែង។
សាងសង់ផ្លូវប្តូរទិសចរាចរណ៍ (Inter change) ចំនួន៥កន្លែងផ្លូវរូងក្រោមដីទំហំធំនិងទំហំតូចចំនួន២០៤កន្លែង។
សាងសង់តំបន់សេវាកម្មឬចំណតឈប់ស ម្រាក(Service Area)ចំនួន២កន្លែងចំណ តរថយន្ត(Parking Area)ចំនួន១កន្លែងមណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវ(Mainte nance Center)ចំនួន ៣ កន្លែងនិងបញ្ជរបង់ប្រាក់ចំនួន ៦ កន្លែង។
រៀបចំបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់រួមមាន ផ្លាកសញ្ញាចរាចរណ៍ភ្លើងសញ្ញាគំនូសសញ្ញាបង្គោលគីឡូម៉ែត្រនិងរបាំងសុវត្ថិ ភាពទៅតាមបទដ្ឋានបច្ចេកទេសរបស់ផ្លូវល្បឿនលឿន។
ផ្លូវល្បឿនលឿននេះអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដ ល់១០០និង១២០គីឡូម៉ែត្រ/ក្នុង១ម៉ោង។
គម្រោងនេះនឹងរួមបញ្ចូលការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែនដោយរាជរដ្ឋាភិបាលទទួលបន្ទុកកិច្ចលទ្ធកម្មដីសម្រាប់ទីតាំងនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែននេះ។
ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំ ពេញ-បាវិតនេះរាជរដ្ឋាភិបាលក៏បានសម្រេ ចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដែលតភ្ជាប់ពីឃុំដីឥដ្ឋស្រុកកៀនស្វា យ(ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្ម គរថតស្រុកល្វាឯមនិងតភ្ជាប់ទៅផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងបាវិត។ស្ពាននេះជាប្រ ភេទស្ពានបេតុង មានប្រវែង១,៦០០ម៉ែត្រទទឹង ២៦ម៉ែមត្រនិងផ្លូវតភ្ជាប់ទាំងសងខាង ពីក្បាលស្ពានមានប្រវែង២,១០០ម៉ែត្រទទឹង ២៦ម៉ែត្រក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្ររួមទាំងការសាងសង់ផ្លូវប្តូរ ទិសចរាចរណ៍ (Intercha nge) ចំនួន១ កន្លែងនិងផ្លូវក្រោមស្ពាន (Underpass) ចំនួន ២កន្លែង។
ពាក់ព័ន្ធគម្រោងចំណាយលើការសាងសង់ វិញលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិ តគ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ១,៣៥០លានដុល្លារអាមេរិកក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន៥០ឆ្នាំក្នុងនោះ២០ភាគរយជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិននិង៨០ភាគរយជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។
ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គគំរោងចំណាយថវិកាសរុបប្រមាណ ២៣២.៥៨លានដុល្លារអាមេរិកដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាលរួមជាមួយនឹងថវិកាបដិភាគសម្រាប់ការបោសសម្អាតគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងពន្ធអាករផ្សេងៗ។ គ ម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC)ប្រើប្រាស់រយៈពេលសាងសង់ចំ នួន៤៨ខែគ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតគឺជាខ្សែសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែងនិងខេត្តស្វាយរៀងនិងមានភាពប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដែលត្រូវឆ្លងកាត់នៅត្រង់ចំណុចផ្លូវប្តូរទិសចរាចរ ណ៍(Intercha nge)។ ផ្លូវល្បឿនលឿននេះនឹងជួយជំ រុញឱ្យមានកំណើនវិនិយោគពាណិជ្ជកម្មនិងទេសចរណ៍នៅរាជធានីភ្នំ ពេញនិងក្រុងថ្មីអរិយក្សត្រនៃខេត្តកណ្តាលខេត្តព្រៃវែងខេត្តស្វាយរៀងនិងក្រុងបាវិតជាពិសេសសកម្មភាពពាណិជ្ជកម្មទេសច រណ៍និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាលក្ខណៈទ្វេភាគីរវាងកម្ពុជានិងវៀតណាមបន្ថែមទៀត។ បន្ថែមពីលើនេះផ្លូវល្បឿន លឿននេះនឹងជួយសម្រួលបន្ទុកចរាចរណ៍នៅលើផ្លូវជាតិលេខ១ ដែលបច្ចុប្បន្នកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹកនិងមាន ហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍។
ផ្លូវល្បឿនលឿននេះក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមឱ្យផ្លូវអា ស៊ានហាយវ៉េលេខ១ (AH-1) ដែលនឹង ជួយសម្រួលបន្ថែមនូវការតភ្ជាប់ប្រទាក់ក្រ ឡានៅផ្ទៃក្នុងប្រទេសនិងការតភ្ជាប់កម្ពុជាទៅក្នុងក្របខណ្ឌតំបន់អាស៊ាននិងមហា អនុតំបន់មេគង្គឱ្យកាន់តែទូលំទូលាយដើម្បីពង្រឹងសក្តានុពលនៃទីផ្សារការប្រកួតប្រជែ ងនិងភាពធន់សេដ្ឋកិច្ច-សង្គមតាមរយៈការធ្វើឱ្យកាន់តែស៊ីសង្វាក់គ្នានិងបរិយាប័ន្នភាពនៃការតភ្ជាប់ទាំង៣គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ,ការតភ្ជាប់ស្ថាប័ននិងការតភ្ជាប់ប្រជា ជនដែលក្នុងនោះការតភ្ជាប់ហេដ្ឋារចនាស ម្ព័ន្ធត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ ស ៕