​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៣​ខែកក្កដា​ចំនួន​១៣​លើក​ស្លាប់​១០​នាក់​របួស​១៥​នាក់

875
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា​គិតពី​ម៉ោង​២​ថ្ងៃទី​២២​ដល់​ម៉ោង​២​ថ្ងៃទី​២៣​ខែកក្កដា ឆ្នាំ​២០១៨​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​១៣​លើក​។​ក្នុងនោះ បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​, របួសស្រាល​៤​នាក់ និង​របួសធ្ងន់​១១​នាក់​។​

​របាយការណ៍​បាន​បង្ហាញថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៣​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​៨​គ្រឿង​, គោយន្ដ​២​គ្រឿង​, អ្នក​ថ្មើ​ជើង​២​នាក់ និង​រថយន្ដ​ធុន​ធំ​១​គ្រឿង​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន​៖ ល្មើស​ល្បឿន​, មិន​ប្រកាន់​ស្ដាំ​, មិន​គោរព​សិទ្ធ​, ស្រវឹង និង​បត់​គ្រោះថ្នាក់​។​

​រយៈពេល​២៣​ថ្ងៃ ខែកក្កដា ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​១៦១​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៩៦​នាក់ របួសធ្ងន់​ចំនួន​១៥៣​នាក់ និង​របួសស្រាល​ចំនួន​១០៦​នាក់​៕S/​

​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៣​ខែកក្កដា​ចំនួន​១៣​លើក​ស្លាប់​១០​នាក់​របួស​១៥​នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម