ឆ្នាំជូត
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយរឿងរាវខ្លះអាចប្រែក្រឡាសពីអាក្រក់មកល្អរកស្មានមិនដល់ទៀតផង។
-កិច្ចការងារ៖លោកអ្នក សម្រុក បំពេញការងារ ឬ ផ្តើមបំពេញការងារអ្វីមួយថ្មីព្រោះផ្លែផ្កាហុចមកវិញក៏គួរជាទីពេញចិត្តជានិច្ច។
-ការធ្វើជំនួញ៖អ្នកប្រកបរបរ រកស៊ីជួញដូរការចេញធ្វើជំនួញមិនថា ផ្លូវគោក ផ្លូវទឹក ផ្លូវ អាកាស ក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់ផង។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំឆ្លូវ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ លោកអ្នកកើតឆ្នាំគោនៅពេលនេះដួងរាសីធ្លាក់ស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបនូវកំណាត់ផ្លូវរដិបរដុប និងបញ្ហាច្រើនយាយី។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកជួបបញ្ហានឿយណាយ និង ប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាក៏មានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយវិញពុំសូវគាប់ប្រសើរទេគួរមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះមានតែក្រុមមនុស្សចាំផ្តួលរំលំដោយក្តីឈ្នានីសច្រើន។
–បញ្ហាស្នេហា៖ទាំងកំលោះក្រមុំ ឬពោះម៉ាយ មេម៉ាយក្តីកុំគប្បីលេង ម៉េះម៉ោះ ច្រើននាំកើតរឿងសៅហ្មងមានតែបញ្ហាប្រទាំងប្រទើសជាមួយគ្នាតែប៉ុណ្ណោះ៕
ឆ្នាំខាល
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកបើមានសម្រេចចិត្តអ្វីមួយគឺងាយភ្លាំងភ្លាត់ និង ជួបបញ្ហាណាស់គប្បីមានការប្រយ័ត្នប្រយែង។
-កិច្ចការងារ៖ការប្រកបការងារលោកអ្នកអាចទទួលការគាបសង្កត់ផ្លូវចិត្តច្រើន ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានបញ្ហាតាមយាយីជានិច្ច។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរនៅថ្ងៃនេះមានការចម្រើនលូតលាស់សន្សឹមៗទៅមុខ ប៉ុន្តែបញ្ហាជម្លោះក៏មានច្រើនដែរគប្បីមានការអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំង និង បង្កបញ្ហាចំពោះគ្នាច្រើន៕
ឆ្នាំថោះ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ចាប់តាំងតែពីដើមខែមិថុនាមក លោកអ្នកទទួលរងការហត់នឿយ និងជួបនូវបញ្ហាយាយីច្រើនធ្វើឱ្យមិនសុខស្រួលផ្លូវចិត្តប៉ុន្មានទេ។
-កិច្ចការងារ៖ដំណើរជីវិតរបស់មនុស្សយើងនោះបើធ្វើអ្វីក៏ដោយតែងឆ្លងកាត់ផលលំបាកមុនទើបផលល្អៗនឹងហុចមកវិញនៅពេលក្រោយ។ដូចជានៅពេលនេះលោកអ្នកជួបបញ្ហាខ្លះៗយាយី នាំឱ្យដំណើរជីវិតជួបនូវបញ្ហាប្រទាំងប្រទើសច្រើន។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
–បញ្ហាស្នេហា៖សម្រាប់បញ្ហាប្តីប្រពន្ធ ឬស្នេហាកំលោះក្រមុំឱ្យប្រយ័ត្នអ្នកក្រៅនាំរឿងមកអុជអាលនាំឱ្យាមានការបែកបាក់ដោយប្រការណាមួយ៕
ឆ្នាំរោង
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ក្នុងរយៈពេលនេះបើទោះបីលោកអ្នកបានជួបនឹងគូប្រជែងជើងខ្លាំងបែបណាក្តីក៏ពុំភ័យព្រួយដែរពីព្រោះថាលោកអ្នកអាចយកប្រៀបឈ្នះជានិច្ច។
-កិច្ចការងារ៖ការប្រកបការងារផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយរួមទាំងការបំពេញតួនាទីទាំងកន្លែងនិងទំនាក់ទំនងខាងក្រៅ។
-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពកាក់កបល្អ ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគួរសមមួយចំនួនផង ។
–បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ ក្នុងពេលនេះបើទោះបីលោកអ្នកធ្វើអ្វីក៏តែងទទួលផលសម្រេចមកវិញគ្រាន់គាប់ប្រសើរ និងពិសេសត្រូវបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផង។
-កិច្ចការងារ៖ការប្រកបការងារដោយសារដួងរាសីថ្ងៃនេះងើបខ្ពស់បន្តិចវិញ ម្ល៉ោះហើយបើលោកអ្នកចង់ជួបចរចាក្នុងរឿងអ្វីមួយអាចចាប់ផ្តើមបានហើយ ពីព្រោះថាផលល្អៗតែងហុចមកវិញនាពេលក្រោយជានិច្ច។
-ការធ្វើជំនួញ៖ចំពោះបើជាអ្នកប្រកបជំនួញតូចធំលោកអ្នកបើចង់បន្ថែមដើមទុនក៏អាចផ្តល់ផ្លែផ្កាល្អៗមកវិញជាងអាក្រក់ដែរ។
–បញ្ហាស្នេហា៖ចំពោះគូស្នេហ៍ដែលធ្លាប់ស្គាល់ចិត្តថ្លើមគ្នាយូរហើយ ក្នុងរយៈពេលនេះអាចពិគ្រោះពិភាក្សាគ្នារឿងអាពាហ៍ពិពាហ៍បានហើយ ៕
ឆ្នាំមមី
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ អំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវ រដិបរដុប និង មានបញ្ហាច្រើនចូលយាយីនាំជួបស្ថានភាពលំបាក។
-កិច្ចការងារ៖សម្រាប់ថ្ងៃនេះដែរបញ្ហាការងារ បញ្ហាផ្ទាល់ខ្លួន គឺមានភាពភ្លឺថ្លា ហើយធ្វើអ្វីតែងជឿនលឿនគ្រាន់គាប់បំណងត្រឡប់មកវិញ។
-ការធ្វើជំនួញ៖អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកត្រូវតែក្តោបក្តាប់ឱកាសនេះកុំឱ្យឆ្លងផុតដោយឥតប្រយោជន៍ឡើយដោយអាចប្រកបរបរថ្មីៗឬផ្លាស់ទីកន្លែងលក់ដូរក៏កាន់តែប្រសើរ។
–បញ្ហាស្នេហា៖ចំពោះគូស្នេហ៍ ស្វាមី ភរិយា មានភាពសុខដុមរមនា ៕
ឆ្នាំមមែ
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ក្នុងពេលនេះលោកអ្នកឱ្យប្រយ័ត្នក្រែងចាញ់បោកគេដោយប្រការណាមួយ។
-កិច្ចការងារ៖ការធ្វើអ្វីមួយវិញលោកអ្នកមិនត្រូវឆាប់ជឿសម្តីគេឡើយប្រយ័ត្នជួបផលលំបាកអ្វីមួយត្រូវដោះស្រាយនៅគ្រាខាងមុខ។
-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
–បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយនិងងាយមានជម្លោះវិវាទណាស់៕
ឆ្នាំវក
ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។
-ការរស់នៅ៖ក្នុងពេលនេះបើទោះបីលោកអ្នកជួបប្រទះនូវរឿងរាវមិនល្អក្តី ក៏តែងឆាប់រលត់រលាយទៅវិញដែរ។
-កិច្ចការងារ៖ការប្រកបការងារ ស្រ្តីលោកអ្នកនៅជួបបញ្ហាលំបាកផ្លូវចិត្តច្រើនដោយសារតែការធ្វើអ្វីមួយតែងមិនឆ្លើយតបដូចគាប់បំណងប៉ុន្មាននោះឡើយ។
-ការធ្វើជំនួញ៖អ្នកអាជីវករវិញមានការទិញចូលលក់ចេញគ្រាន់គួរសមបន្តិចវិញ ហើយបើចង់ជួញទីជិតឆ្ងាយផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្ត។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខ៕
ឆ្នាំរកា
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ ការរស់នៅលោកអ្នកតោងតែចេះប្រយ័ត្នប្រយែងរឿងខ្លះពីព្រោះថាពេលខ្លះមើលទៅជារឿងរាវតូចតាចសោះតែវាអាចត្រឡប់រីកជាធំនាគ្រាខាងមុខដោយមិនអាចទប់ទល់ឈ្នះ។
-កិច្ចការងារ៖ការប្រកបការងារវិញតែងទទួលការរាំងស្ទះនិងបញ្ហាច្រើន។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពុំផ្តល់ផលល្អក្នុងការបណ្តាក់ទុនធំប៉ុន្មានឡើយគួរមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយមុនធ្វើអ្វីមួយព្រោះ បើបោះទុនទៅហើយមិនងាយដកដើមមកវិញឡើយ ហើយស្រួលមិនស្រួលកប់ដើមសូន្យឈឹងតែម្តង។
–បញ្ហាស្នេហា៖គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការប្រឆាំងគ្នាច្រើនព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងដឹកមុខ៕
ឆ្នាំច
ថ្ងៃនេះដួងរាសីល្អជាមធ្យម។
-ការរស់នៅ៖ នៅក្នុងផ្ទះសម្បែងចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែការយកភាពមោហៈទោសៈដាក់ខ្លួន។
-កិច្ចការងារ៖ការប្រកបការងារដំណើរជីវិតរបស់លោកអ្នកពុំសូវគាប់ប្រសើរទេ ហើយបើមានកិច្ចការអ្វីសំខាន់ដែលត្រូវដោះស្រាយឃើញថាមិនអំណោយផលល្អទេ ដូចនេះបើចង់ពន្យាពេលក៏កាន់តែប្រសើររ។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាក្នុងការរកប្រាក់ចំណូលបន្តិច ហើយប្រាក់បង្វិលដើមទុនក៏ជួបបញ្ហាលំបាកច្រើន។
–បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំកុរ
ថ្ងៃនេះដួងរាសីស្រុតចុះ។
-ការរស់នៅ៖ នៅថ្ងៃនេះឱ្យលោកអ្នកប្រយ័ត្នប្រយែង ពិសេសពាក្យសម្តីចរចាជាមួយអ្នកដទៃងាយកើតជាបញ្ហា និង កើតជាជម្លោះវិវាទណាស់។
-កិច្ចការងារ៖ការប្រកបការងារ បើទោះបីធ្វើអ្វីតែងមានការរាំងស្ទះ និង មិនសូវសម្រេចដូចបំណងប៉ុន្មានទេគប្បីមានការប្រយ័ត្នប្រយែង។
-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលហើយការជួញទីជិតឆ្ងាយកើតមានភាពសៅហ្មងយាយី។
–បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបរឿងនឿយណាយច្រើនលុកលុយ ហើយពិសេសងាយកើតជម្លោះវិវាទ៕