ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ មិថុនា ២០២៣ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យ ដឹងថាៈ ក្នុងពេលដែលយើង បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញបាវិត យើងនឹងចុះហត្ថលេខាសិក្សា ពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញសៀមរាប បន្តទៀត នៅល្ងាចនេះ។

សម្តេចតេជោ បានបន្តថាៈ តែមានផ្លូវល្បឿនលឿនមួយ ត្រូវមានពីរ និងមានច្រើនទៀត ជាបន្តបន្ទាប់

សម្តេចតេជោ បានឲ្យដឹងផងដែរថាៈ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើលិខិតមកស្នើបង្កកថវិកា ១៣២ លាន សម្រាប់ឆ្នាំ២០២៤ និង ២០២៥ ចំនួន ១១០ លានទៀត សរុប ២៤២ លា នដុល្លារ សម្រាប់បំរើឲ្យការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ល្បឿនលឿនភ្នំពេញ-​បាវិត និងបើកការដ្ឋានសាងសង់ស្ពាឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន ផងដែរ៕/V-PC