ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ មិថុនា ២០២៣ នេះ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រា ប់ទៅឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា ឲ្យវៀតណាមជួយចាប់ខ្លួនបុគ្គលម្នាក់ ដែលជាទណ្ឌិតកម្ពុជា មានដីកាចាប់ខ្លួន កំពុងប្រើប៉ាស្ព័របារាំង ក្លែងជាទេសចរ ចូលទៅក្នុងប្រទេសវៀតណាម

សម្តេចតេជោ បានមានប្រសាសន៍ថាៈខ្ញុំសុំផ្តាំទៅឯកអគ្គរដ្ឋទូតវៀតណាម ផងថា ប្រយ័ត្នអាម្នាក់នោះ បន្លំចូលទៅវៀត ណាមដែលប្រើប៉ាស្ព័របារាំង ព្រោះគេមានផែនការ ចូលមកលេងវៀតណាម  ហើយទៅម៉ាឡេស៊ី ត្រូវបានម៉ាឡេស៊ីឲ្យចេញ, គេមានផែនការចូលមកថៃ ហើយគេមានផែនការ ចូលទៅវៀតណាម ដោ យប្រើប៉ាស្ព័របារាំង ដូច្នេះបើសិនជាចូលទៅវៀតណាម ខ្ញុំស្នើឲ្យវៀតណាម ចាប់ខ្លួនឲ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួន។ បើវៀតណាម មិនចាប់ឱ្យ គឺយើងមានបញ្ហាជាមួយគ្នាហើយ។ ឥឡូវ ចង់ចូលមកក្នុងថ្នាក់ជាទេសចរដូច្នេះ បើចូលមកដល់ សុំចាប់ខ្លួនឲ្យខ្ញុំ ព្រោះជាទណ្ឌិ តដែលមានដីកាចាប់ខ្លួន

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ល្បឿនលឿនភ្នំពេញ-​បាវិត និងបើកការដ្ឋានសាងសង់ស្ពាឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន ផងដែរ៕/V-PC