ភ្នំពេញ៖ក្នុងគោលបំណងលើកកម្ពស់ស្មារតីនៃព្រឹត្តការណ៍កីឡាប្រវត្តិសាស្ត្រនិងគាំទ្រដល់ប្រទេសកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍កីឡា ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមជាលើកដំបូងណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាខបលីមីធីតបានបន្តប្តេជ្ញាជួយលើកកម្ពស់ស្មារតីនៃ​ព្រឹត្តិការណ៍​កីឡាអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ តាមរយៈការរៀបចំដំណើរទស្សនកិច្ច ២លើក បន្ថែមទៀតសម្រាប់កុមារ១១៤នាក់មកពីអង្គការ​មិនស្វែងរក​​ប្រាក់ចំណេញ។

ដើម្បីគាំទ្រ និងអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ណាហ្គាវើលដ៍បានធ្វើការតុបតែងសួនច្បារសម្តេចតេជោ ហ៊ុន សែន ជាមួយការលម្អបែប ស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេមដ៏ស្រស់ស្អាតរួមទាំងផ្ទាំងសម្រាប់សាធារណជនថតរូបនិងព្រះអគ្គីជ័យដែលបង្កើតជាបរិយាកាសដ៏ទាក់ទាញ។ការតុបតែង លម្អដ៏អស្ចារ្យនេះត្រូវបានដាក់ដំឡើង​ក្នុងខែឧសភាព និងតាំងបង្ហាញរហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

គួររម្លឹកថាកាលពីថ្ងៃទី១ និងទី២ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំដំណើរទស្សនកិច្ច ២បន្ថែមទៀតមកកាន់ សួនច្បារសម្តេច​តេជោ ហ៊ុន សែន សម្រាប់កុមារមកពី“អង្គការជួយសង្គ្រោះជនអស់សង្ឃឹម”និង “អង្គការបែងចែកមូល និធិ”រួមទាំងកុមារ ដែលមាន ពិការភាពរាងកាយ ផងដែរ។ ទស្សនកិច្ចនេះ មានគោលបំណងចង់ឱ្យកុមារសិក្សាស្វែងយល់អំពីកីឡា ស្រឡាញ់កីឡា និងមានមោទកភាពចំពោះ ជាតិកាន់តែខ្លាំង។ បន្ទាប់ពីទស្សនកិច្ចពួកគេ​ត្រូវបាននាំទៅសាលប្រជុំនៅក្នុងអគារណាហ្គាវើលដ៍ដើម្បី ស្តាប់បទបង្ហាញពាក់ព័ន្ធនឹង កីឡាអាស៊ាន ប៉ារ៉ាហ្គេមនិងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់។ពួកគេបានបង្ហាញអំពីអារម្មណ៍រីករាយ​យ៉ាងខ្លាំងបន្ទាប់ពីទទួលបានចំណេះដឹងអំពីកីឡាអាស៊ានប៉ារ៉ា ហ្គេម ទទួលបានសម្ភារសិក្សា និងឈ្នះរង្វាន់ពីណាហ្គាវើលដ៍។

លោក ឆាត ថុន នាយកអង្គការជួយសង្គ្រោះជនអស់សង្ឃឹម បាននិយាយថា“កុមាររបស់យើងពិតជារីករាយយ៉ាងខ្លាំងចំពោះ ការទស្សនកិច្ចនិង ការធ្វើ បទបង្ហាញ​ដែលរៀបចំយ៉ាងពិសេស​សម្រាប់ពួកគេ។ វាជាបទពិសោធន៍ថ្មីហើយខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលបានបង្កើតឱកាសនេះដល់​ពួកយើង។ យើងសង្ឃឹមថា នឹងមានសកម្មភាពបែបនេះជាច្រើនទៀតក្នុងពេលអនាគត”។

សកម្មភាពបែបអប់រំនេះបានបញ្ចប់ប្រកបដោយភាពរីករាយជាមួយនឹងការថតរូបជុំគ្នានៅលើសួនខណៈកុមារទាំងអស់ទទួលបានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់នៅពេលត្រឡប់ទៅអង្គការរបស់ពួកគេវិញ។

សូមរំឭកថា កាលពីចុងខែឧសភានេះថ្មីៗនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំដំណើរទស្សនកិច្ចលើកទី១ដើម្បីជួយលើកកម្ពស់ ស្មារតីនៃ ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាមួយកុមារ ១៤៩ នាក់មកពីអង្គការគ្រួសារថ្មី អង្គការខូលត៍ មណ្ឌលកុមារទឹកដីសប្បាយ មណ្ឌល កុមារដើមឈើសប្បាយនិងវិទ្យា​ស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំនិងចរិតលក្ខណៈ។ក្នុងខណៈពេលដែលប្រទេសកម្ពុជាធ្វើជា ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ណាហ្គាវើលដ៍បេះដូង​​សប្បុរស បន្តគាំទ្រដោយធានាថាកុមារដែលមានប្រវត្តិផ្សេងៗគ្នាមាន ឱកាសស្មើៗគ្នាក្នុង ការចូលរួមសកម្មភាពបរិយាបន្ន។

គួរបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងដំណើរការការងារសង្គមដោយផ្តោតទៅលើសសរស្តម្ភចំនួន ៤ គឺ ការផ្សាភ្ជាប់ ជាមួយសហគមន៍ ការលើកកម្ពស់វិស័យអប់រំ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានកុមារ និងប្រជាពលរដ្ឋនៅតាម សហគមន៍ជាង ៤៩៨.០០០នាក់​បានទទួលប្រយោជន៍ពីគំនិតផ្តួចផ្តើមទាំងនេះ៕Ph

បុគ្គលិកស្ម័គ្រចិត្តនៃក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស ចែករំលែក ព័ត៌មានអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដល់កុមារមកពីអង្គការ មិនស្វែងរកប្រាក់ចំណេញអំឡុងពេលទស្សនកិច្ចនៅសួនច្បារសម្តេចតេជោ​ ហ៊ុន សែន ។
កុមារ ទទួលបានសម្ភារសិក្សា និងឈ្នះរង្វាន់ពីកម្មវិធីសំណួរចម្លើយពាក់ព័ន្ធនឹង ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលបានធ្វើឡើងនៅសាល ប្រជុំ នៅណាហ្គាវើលដ៍ទី១។
កុមារថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខ ណាហ្គាវើលដ៍ទី១។