ដោយៈ ភ្នំដែក / ព្រះវិហារៈ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅផ្ដល់ជូនកុមារកំព្រា នៅមជ្ឍមណ្ឌលកុមារកំព្រា ខេត្តព្រះវិហារ ក្នុងឱកាសទិវាអន្តរជាតិ ១មិថុនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា អំណោយរបស់អភិបាលខេត្តព្រះវិហារ និងលោកស្រី និងសប្បុរសជន ផ្សេងៗទៀត យកទៅផ្ដល់ជូនរួមមាន គ្រែដេក សំលៀកបំពាក់ ថវិកា និងសម្ភារៈផ្សេងៗទៀត។ ក្នុងនោះដែរ លោក អ៊ុក គឹមសាន អភិបាលរងខេត្ត បានឧបត្ថម្ភជាអង្ករចំនួន ២.០០០ គីឡូក្រាម និងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានឧបត្ថម្ភសូឡា ចំនួន ១០ សម្រាប់បំភ្លឺទីធ្លាផងដែរ៕ V / N