សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្ដេចមិនធ្វើសត្រូវជាមួយនឹងលុយទេឱ្យតែអ្នកណាឱ្យ គឺទទួលយកទាំងអស់ដើម្បីយកមកអភិវឌ្ឍន៍ប្រទេស។សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ ល្បឿនលឿន ​ភ្នំពេញ-​បា​វិត និងបើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន ផងដែរ។