ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ កីឡាចំនួន ១០ ប្រភេទកីឡា ត្រូវបានដាក់ឲ្យប្រកួត។
ចំពោះចំនួនមេដាយវិញ គិតត្រឹមម៉ោង ១០ ព្រឹក ថ្ងៃទី៧ ខែមិថុនា នេះ ម្ចាស់ផ្ទះកម្ពុជា នូវរក្សាមេដាយសរុប ៤៣ គ្រឿង ឈរលេខរៀងទី៧ រួមមាន មេដាយមាស ៦, ប្រាក់ ១២ និងសំរឹទ្ធ ២៥គ្រឿង, ខណៈក្រុមឥណ្ឌូណេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយ សរុប ២៣៩ គ្រឿង ជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ឡាវនៅបាតតារាង ព្រុយណេ ឡើងមកលេខ៩ ឯទីម័រខាងកើត ខ្ទាតដល់លេខ១០ ក្នុងខណៈដែលមីយ៉ាន់ម៉ា ឈរនៅលេខ៨ ក្រោមកម្ពុជា៕ V / N