ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ The 2023 Cam-Ed Men’s Futsal Tournament បានបញ្ចប់ហើយ ដោយក្រុម Brotherhoo ជាក្រុមដែលលើកពាន ជ័យលាភី។
ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ក្រុម Brotherhood FT បានយកឈ្នះ ជាមួយក្រុម Min Laor FT ដោយលទ្ធផល១ទល់០។ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមក្រុមយុវជនអ៊ុយក្រែន បន្ទាប់ពីបានយកឈ្នះក្រុម Sela FT ក្នុងលទ្ធផល ២ទល់០។ ក្រុមចំណាត់ថ្នាក់លេខ៤ SELA FT បានក្លាយម្ចាស់ ពាន Fair Play។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាល ២០២៣ នេះ បានដំណើរការ អស់រយៈពេល ៣ខែ ដោយមានក្រុមចូលរួម ចំនួន ២៥ក្រុម។

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ ដោយលោក បានផ្តល់ការលើក ទឹកចិត្ត ដល់កីឡាករចូលរួមទាំងអស់ ឲ្យចូលរួមលេងកីឡា ឱ្យបានគ្រប់គ្នា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក្រៅអំពីខិតខំសិក្សារៀនសូត្រ ដើម្បីជាពលរដ្ឋ ល្អ ប្រកបដោយសុខុមាលភាព និងគុណភាពល្អ។

លោក បានបន្តថាៈ នេះជាកម្មវិធីប្រកួតកីឡាមួយដ៏សំខាន់ ដើម្បីផ្តល់ឱកាសជូនដល់ កីឡាករ ដែលជាក្រុមនិស្សិត បានចូលរួមប្រកួតប្រជែង ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព រួមទាំងបណ្តុះស្មារតី ឲ្យក្រុមនិស្សិត ចេះធ្វើការជាក្រុម និងចេះធ្វើការ ក្រោមសម្ពាធ។ ម្យ៉ាងទៀត តាមរយៈព្រឹត្តិការណ៍នេះ ក៏ដើម្បីកសាងធនធានកីឡាករ ឱ្យកាន់តែមានបច្ចេកទេសល្អៗ ដើម្បីត្រៀមចូលរួមប្រកួត ដណ្តើមមេដាយ ក្នុងការប្រកួតកីឡានិស្សិតឧត្តមសិក្សា ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលខាងមុខ៕ V / N