ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ តើគួរឲ្យសរសើរឬទេ ដែលមួយព្រឹត្តិការណ៍អាស៊ាន ប៉ារ៉ាហ្គេមនេះ កីឡាការិនី វ៉ិត ចន្ថា រកបានមេដាយមាស បាន ៣ គ្រឿងនោះ។

នាងជាកីឡាការិនីកម្ពុជាដំបូងគេ ដែលឈ្នះមេដាយមាស ៣គ្រឿង ក្នុងព្រឹត្តិការណ៍ តែមួយ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលធ្វើបានលើ វិញ្ញាសាលោតចម្ងាយ, រត់ចម្ងាយ ៤០០ ម៉ែត្រ និងរត់ចម្ងាយ ២០០ ម៉ែត្រ។

សូមរំលឹកថា កាលពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៧ ឆ្នាំ២០១៤ ដែលធ្វើនៅ ប្រទេសមីយ៉ាន់ម៉ានោះ កីឡាករប្រណាំងរទេះ វ៉ាន់ វ៉ុន ក៏ធ្លាប់រកបានមេដាយមាស ៣ គ្រឿង តែក្នុងមួយព្រឹត្តិការណ៍នេះ ដូចគ្នាដែរ៕ V / N