ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ មុននេះបន្តិចកីឡាករលើកទម្ងន់របស់កម្ពុជា ប្រជែងបានមេដាយមាស មួយគ្រឿងហើយ។

កីឡាករ គង់ សិលា ប្រកួតក្នុងវិញ្ញាសាលើកទម្ងន់ជនពិការ ប្រភេទទម្ងន់ ១០៧ គីឡូក្រាម ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានឈ្នះមេដាយមាស ១គ្រឿង និងជាមេដាយមាសទី៧ របស់កម្ពុជា។

ដោយឡែក កីឡាការិនីជនពិការកម្ពុជា ងួន រតនាបានឈ្នះមេដាយប្រាក់ ប្រភេទកីឡាប៉ារ៉ាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ៨០០ ម៉ែត្រ ផ្នែកនារី ក្នុងប្រភេទពិការ T46 ។

សូមបញ្ចាក់ថា នេះជាមេដាយទី២ របស់កីឡាការិនី ងួន រតនា ដែលមេដាយមាសទី១ បានទៅលើវិញ្ញាសារត់ចម្ងាយ ១.៥០០ ម៉ែត្រក្នុងប្រភេទពីការ T46 កាលពីថ្ងៃទី៦ មិថុនា ម្សិលមិញនេះ ដោយប្រជែងបានមេដាយមាស៕ V / N