​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ តារា​អ៊ីនធឺណិត​ក្នុង​ប្រទេស​ចិន​ម្នាក់​បាន​ស្លាប់​ដោយសារ​ការ​ផឹកស្រា​ច្រើនពេក​បន្ទាប់​ពី​ការផ្សាយ​ផ្ទាល់​តាម​អន​ឡាញ​អំពី​ការ​ក្រ​កួត​ផឹកស្រា ដែល​ធ្វើឱ្យ​នេះ​ក្លាយ​ជា​ករណី​ស្លាប់​ទី​ពីរ​ពី​ការប្រកួត​បែបនេះ​ក្នុង​រយៈពេល​មួយ​ខែ​មកនេះ​។​

​ប្រពន្ធ​របស់​អ្នក​ឡាយ​ស្ទ្រី​ម (Live Streamer) អាយុ ២៧ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ជា​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន Jimu News កាលពី​ថ្ងៃ​អង្គារ​ថា ប្តី​របស់​នាង ដែល​អ្នកលេង​អ៊ីនធឺណិត​ស្គាល់​ថា ចុង យួន ហួ​ង ហ្សេ (Zhong Yuan Huang Ge) ឬ​បងប្រុស​ហួង មកពី​តំបន់​ទំនាប​កណ្តាល បាន​ស្លាប់​ដោយសារ​ផឹកស្រា​ច្រើន​ហួស​ប្រមាណ​នៅ​ព្រឹក​ថ្ងៃទី​២ ខែមិថុនា​។

​ស្ត្រី​ឈ្មោះ លី (Li)​បាន​និយាយថា ប្តី​របស់​គាត់​កំពុង​ព្យាយាម​រក​លុយ​តាម​រយៈ​ការផ្សាយ​ផ្ទាល់​តាម​អន​ឡាញ ដើម្បី​សងបំណុល​រាប់សែន​យ័ន ដែល​គាត់​ជំពាក់​មុន​រៀបការ​។​

​ការស្លាប់​ចុងក្រោយ​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​អ្នក​ឡាយ​ស្ទ្រី​ម​ឈ្មោះ វ៉ាង (Wang) ស្លាប់​កាលពី​ថ្ងៃទី ១៦ ឧសភា បន្ទាប់ពី​គេ​ឃើញ​គាត់​ចុងក្រោយ​បាន​ផឹកស្រា​ខ្លាំង Baijiu ចំនួន​បួនដប ដែល​មាន​ជាតិ​អាល់កុល​ចាប់ពី ៣៥ ភាគរយ​ទៅ ៦០ ភាគរយ​។​

វ៉ាង ស្លាប់​កាលពី​ថ្ងៃទី ១៦ ឧសភា

​ហួង​គឺជា​មិត្ត​ដ៏​ល្អ​របស់​វ៉ាង ហើយ​បាន​ចូលរួម​ពិធី​បុណ្យសព​របស់​វ៉ាង​ទៀតផង នេះ​បើ​យោង​តាម​សារព័ត៌មាន Southern Metropolis Daily របស់​ចិន​។​

​កាសែត​នេះ​ក៏​បាន​រាយការណ៍​ផងដែរ​ថា មិត្ត​ម្នាក់​បាន​ឮ​ហួង​និយាយ​នៅ​ថ្ងៃ​បុណ្យសព​ថា គាត់​នឹង​ផឹកស្រា​តិចជាង​មុន​៕

​ហួង​ស្លាប់​កាលពី​ថ្ងៃទី​២​មិថុនា​ដោយ​សារ​ប្រកួត​ផឹកស្រា

វីដេអូបង្ហោះក្នុងអនឡាញសំរាប់អ្នកគាំទ្រគាត់១៧៦.០០០នាក់ បង្ហាញដបស្រារាប់សិបនៅពីក្រោយខ្នងបង្ហាញថាគាត់ជាជើងខាងផឹកស្រា តែឥឡូវស្លាប់បាត់