ដោយ : ប.ជ័យ / បន្ទាយមានជ័យៈ ផ្លូវក្រាលគ្រួសក្រហម និងស្ពានបេតុងត្រូវបានផ្តល់ជូនពលរដ្ឋនៅភូមិស្រែល្អនិងភូមិតាសុង ឃុំគោគរមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានលោកស្រី ម៉ៅ ម៉ាល័យ និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។

លោក នៃ ពៅ មេឃុំគោករមៀតបានអោយដឹងថា ផ្លូវក្រាលគ្រួសក្រហម និងស្ពានបេតុង ជាអំណោយរបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីមានទំហំ៦គុណ១២ម៉ែត្រ ចំណាយអស់ប្រមាណ ១៩.៣៣៨ ដុល្លារ ឬបើសរុបសមិទ្ធផលផ្សេងទៀតមានចំនួន ២៥.៩១៣ ដុល្លារ ។

លោក អ៊ុ រាត្រី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ដែលតែងចុះជួយបងប្អូនពលរដ្ឋគ្រប់កាល:ទេស:នូវសមិទ្ធផលជាច្រើន។

លោកសំណូមពរអោយបងប្អូនប្រជាពលរដ្ឋជាអ្នកទទួលផលសូមជួយរក្សានូវសមិទ្ធផលទាំងនេះដើម្បីបានប្រើប្រាស់យូរអង្វែង និងដឹងគុណចំពោះម្ចាស់អំណោយហើយកុំភ្លេចនាំគ្នាទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានាថ្ងៃទី២៣ខែកក្កដាក្រោយនេះ ៕ P / N