យ៉ាងតិច​២៤​នាក់​ស្លាប់​និង​ជាង​១០០​នាក់​របួស​ដោយ​ភ្លើងព្រៃ​នៅ​ក្រិច​

1047
ចែករម្លែក

យ៉ាងតិចមនុស្ស២៤នាក់បានស្លាប់និងជាង១០០នាក់រងរបួស ដោយភ្លើងព្រៃនៅក្រិច។

អគ្គិភ័យផ្តាច់ផ្តិលជីវិតនេះបានបំផ្លាញរមណីយដ្ឋានកម្សាន្តនៅជិតទីក្រុងអាថែន ហើយមនុស្សយ៉ាងតិច១០៤នាក់បានរងរបួសដោយមហាអគ្គិភ័យនេះក្នុងនោះ៦៩នាក់ត្រូវការចូលព្យាបាលនៅមន្ទីរពេទ្យ និង១១នាក់ធ្ងន់ធ្ងរ។

ក្រិចកំពុងស្វះស្វែងរកជំនួយអន្តរជាតិតាមរយៈសហភាពអឺរ៉ុប ខណៈភ្លើងព្រៃនៅសងខាងក្រុងអាថែនបណ្តាលអោយឆេះរថយន្តរាប់សិប ដុតកំឡោចកសិដ្ឋាននិងព្រៃ ព្រមទាំងបញ្ជូនមនុស្សរាប់ពាន់នាក់ទៅកាន់ឆ្នេរសមុទ្រមុនត្រូវបានជម្លៀសដោយនាវានៃកងទ័ពជើងទឹក នាវាកម្សាន្តនិងទូកនេសាទ។

ខ្យល់មានល្បឿនដល់៥០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈអាជ្ញាធរបានបញ្ជូនកងយន្តហោះនិងឧទ្ធម្ភាគចក្រទម្លាក់ទឹកមួយប្រទេសដើម្បីទម្លាក់ទឹកបើកផ្លូវជម្លៀសមនុស្ស។ខណៈនេះដ្រូនយោធានៅក្នុងអាកាសដើម្បីជួយពួកមន្រ្តីណែនាំបញ្ជាអោយពួកអ្នកពន្លត់ភ្លើងប្រមាណ៦០០នាក់ចូលចំគោលដៅ។

ទីប្រជុំជនកំពង់ផែ រ៉ាហ្វីណា ឥឡូវក្លាយជាមន្ទីរពេទ្យបណ្តោះអាសន្នខណៈគ្រូពេទ្យពិនិត្យព្យាបាលអ្នករងរបួសនិងអ្នកដែលត្រូវបានជម្លៀសតាមនាវានិងទូកឯកជន៕ដោយ៖វាសនា

ភ្លើងព្រៃនេះមិនគំរាមភ្លាមៗដល់បណ្តាប្រសាទបុរាណរបស់ក្រិចទេ តែវាបំផ្លាញជំរំរដូវក្តៅសំរាប់កុមានិងផ្ទះលំហែកាយ

ទីតាំងផ្សាយពាណិជ្ជកម្ម