​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយថា អាល្លឺម៉ង់​កំពុង​ត្រៀម​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ដាក់ពង្រាយ​ខាងជើង​អាកាស​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ណា​តូ ដែល​ជា​ការ​សម្ញែង​កម្លាំង​មួយ​ក្នុង​បំណង​អួត​ដល់​សម្ពន្ធមិត្ត និង​សត្រូវ​សក្តានុពល​នានា​ដូចជា​រុស្ស៊ី​ជាដើម​។​

​សមយុទ្ធ Air Defender 23 ដែល​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ នឹង​ឃើញ​អ្នកចូលរួម​ចំនួន ១០.០០០ នាក់ និង យន្តហោះ ២៥០ គ្រឿង​មក​ពី​ប្រទេស​ចំនួន​២៥​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ធ្វើ​ជា​វាយ​​ប្រហារ​មួយ​លើ​ប្រទេស​សមាជិក​ណា​តូ​។​

​សហរដ្ឋ​អាម៉េរិក​តែឯង​នឹង​បញ្ជូន​បុគ្គលិក​ឆ្មាំ​ជាតិ​ជើង​អាកាស​អាម៉េរិក​ចំនួន ២.០០០ នាក់ និង​យន្តហោះ​ប្រហែល ១០០ គ្រឿង ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​ហ្វឹកហ្វឺន​ចាប់ពី​ថ្ងៃទី ១២-២៣ ខែមិថុនា​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​ប្រទេស​អាល្លឺម៉ង់ លោកស្រី អា​មី ហ្គាត់​ម៉ាន់ (Amy Gutmann) បាន​និយាយថា “​នេះ​គឺជា​លំ​ហាត់​សមយុទ្ធ​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​អ្នក​ដែល​នឹង​មើល​វា ហើយ​យើង​មិន​ធ្វើឱ្យ​គ្រប់​គ្នា​មើល​វា​នោះទេ​”​។​

​លោកស្រី​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​បែរ​ឡាំង​ថា “​វា​នឹង​បង្ហាញឱ្យឃើញ​ហួស​ពី​ស្រមោល​នៃ​ការសង្ស័យ​នៃ​ភាពរហ័សរហួន​និង​ភាព​រួសរាន់​នៃ​កម្លាំង​សម្ពន្ធមិត្ត​របស់​យើង​នៅក្នុង​អង្គការ​ណា​តូ​ដែលជា​អ្នក​ឆ្លើយតប​ដំបូង​គេ​”​។​

“​ខ្ញុំ​ពិតជា​មាន​ការភ្ញាក់ផ្អើល​បើ​មេដឹកនាំ​ពិភពលោក​ណាមួយ​មិន​បាន​កត់សម្គាល់​នូវ​អ្វី​ដែល​សមយុទ្ធ​នេះ​បានបង្ហាញ​ទាក់ទង​នឹង​ស្មារតី​នៃ​សម្ពន្ធភាព​នេះ ដែល​មានន័យថា​ជា​ភាពខ្លាំង​នៃ​សម្ពន្ធភាព​នេះ​”​។​

​ដោយ​សំដៅ​ទៅលើ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន លោកស្រី​បាន​បន្ថែមថា “​ហើយ​នោះ​ក៏​រួម​មាន​លោកពូ​ទីន​ផងដែរ​”​។​

​ខណៈ​សមយុទ្ធ​នេះ​ត្រូវបាន​គ្រោងទុក​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២២ បាន​ជំរុញ​ណា​តូ​ឱ្យ​ត្រៀមខ្លួន​យ៉ាង​ម៉ឺងម៉ាត់​សម្រាប់​លទ្ធភាព​នៃ​ការវាយប្រហារ​ណាមួយ​ម​កលើ​ទឹកដី​របស់​ខ្លួន​។​

​ស៊ុយអែត ដែល​សង្ឃឹមថា​នឹង​ចូលរួម​ក្នុង​សម្ពន្ធភាព​នេះ និង ជប៉ុន​ក៏​ចូលរួម​ក្នុង​សមយុទ្ធ​នេះដែរ​។​

​ឧត្តមសេនីយ៍ឯក អ៊ី​ន​ហ្គោ ហ្គើ​ហាត់ (Ingo Gerhartz) នៃ​កងទ័ពអាកាស​អាល្លឺម៉ង់ ដែល​កំពុង​សម្របសម្រួល​សមយុទ្ធ​នេះ បាន​និយាយថា “​យើង​កំពុង​បង្ហាញថា ទឹក​ដី​ណា​តូ គឺជា​ខ្សែបន្ទាត់​ក្រហម​របស់​យើង ចឹង​ទេ​ពួក​យើង​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ការពារ​គ្រប់​សង់ទីម៉ែត្រ​នៃ​ទឹកដី​នេះ​”៕

​ឧត្តមសេនីយ៍ឯក អ៊ី​ន​ហ្គោ ហ្គើ​ហាត់ (Ingo Gerhartz) នៃ​កងទ័ពអាកាស​អាល្លឺម៉ង់