ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ កីឡាករជនពិការកម្ពុជា វ៉ាន វ៉ុនប្រជែងឈ្នះមេដាយប្រាក់ ប្រភេទកីឡាប៉ារ៉ាអត្តពលកម្ម វិញ្ញាសាប្រណាំងកង់រទេះចម្ងាយ ២០០ម៉ែត្រលើប្រភេទពិការ T54នាល្ងាចថ្ងៃទី៧ខែមិថុនាម្សិលម៉ិញនេះ។
នេះជាមេដាយប្រាក់ទី២ហើយរបស់កីឡាកររូបនេះ។មេដាយប្រាក់ទី១បានទៅលើវិញ្ញាសាប្រណាំងរទេះ ចម្ងាយ១០០ម៉ែត្រក្នុងប្រភេទពិការT54ដែរ។
កីឡាករ ឡាច រីណា ក៏បានឈ្នះមេដាយសំរឹទ្ធប្រភេទកីឡាប៉ារ៉ាអត្តពលកម្មវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រលើប្រភេទពិការ T១១ ផ្នែកបុរស នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ហ្គេម លើកទី១២ ដែលការប្រកួតធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ, ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៣។
ដោយឡែកកីឡាករជនពិការកម្ពុជា ញ៉ាក់ គីមហោ បានឈ្នះមេដាយសំរឹទ្ធ ប្រភេទកីឡាប៉ារ៉ាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ១៥០០ម៉ែត្រក្នុងប្រភេទពិការ T64 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ហ្គេម លើកទី១២ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣៕/PC