ដោយ: ភ្នំខៀវ / បាត់ដំបង៖ ពន្លឺភ្លើងសចែងចាំង និងសំឡេងផ្ទុះជាច្រើនគ្រាប់ធ្លាក់ពីលើមេឃកក្រើកក្រុងបាត់ដំបង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់។

អភូតហេតុមិនជាក់លាក់នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងផុលផុសនៅវេលាម៉ោងប្រមាណ :០០នាទី យប់ថ្ងៃទី ០៧  ខែមិថុនា ឆ្នាំ២០២៣ ពិសេសនៅលើផ្ទៃមេឃគ្របដណ្តប់ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយជួបហេតុការណ៍មិនធ្លាប់ជួបខាងលើមានបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាសមត្ថកិច្ចជាច្រើនបានជជែកវែកញែកយ៉ាងផុលផុស ដោយខ្លះបានសន្និដ្ឋានថា អាចជាអាចម៍ផ្កាយ ឯអ្នកខ្លះទៀតបានសន្និដ្ឋានអាចជាបង្កហេតុដោយមនុស្សថាសហោះ

ប្រភពជាច្រើននៅក្នុងប្រព័ន្ធតេឡេក្រាម និងបណ្តាញហ្វេសប៊ុកបានលើកឡើងស្រដៀងៗគ្នាដោយអះអាងថា ខ្លួនគាត់បានឃើញពន្លឺចាំងសក្បុសមានពន្លឺច្បាស់ដូចពេលថ្ងៃ ហោះយ៉ាងលឿនមានដុំភ្លើងធំ និងតូចបោះពួយរំលងទីក្រុងបាត់ដំបង ជិតមួយនាទីក្នុងទិសដៅពីត្បូង ទៅជើង ហើយក៏ផ្ទុះជាច្រើនគ្រាប់ជាបន្តបន្ទាប់គ្នានៅម្តុំព្រំប្រទល់ក្រុងបាត់ដំបង និងព្រំប្រទល់ស្រុកឯកភ្នំ។

ប្រភពដដែលបានបន្តថា÷ ពួកគាត់ពិតជាមិនធ្លាប់បានឃើញ និងជួបហេតុការណ៍ដូចនេះទេ៕/PC