ដោយៈ តារារិទ្ធ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្តមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ ថ្ងៃក្រោយ គឺចងជាកាតព្វកិច្ចតែម្ដង ម្រាប់អ្នកទទួលខុសត្រូវខ្ពស់ បំផុតរបស់កម្ពុជាសម្រាប់មើលទៅដល់សុខទុក្ខ របស់កម្មករ កម្មការិនី។

សម្តេច បានបន្តថាៈ ហេតុអ្វីបានជាខ្ញុំ លើកដូច្នេះ ដោយសារប្រទេសរបស់យើង ចំណែកនៃឧស្សាហកម្ម បានរួមចំណែកក្នុងផលិតផលជាតិ ប្រមាណ ៣៨ ភាគរយ មានចំណែកធំជាងគេទាំងអស់ បើប្រៀបទៅនឹងវិស័យកសិកម្ម និងសេវាកម្ម។ តែទោះបីជាវិស័យឧស្សាហកម្មរបស់យើង ជាឧស្សហកម្មអតិពលកម្មក៏ដោយ ឬជាឧស្សាហកម្មកែច្នៃ ផលិតផលក្នុងស្រុកក៏ដោយ

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី សរុបជិត ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះ សំណាលនេះធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕/V-PC