ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ត្រឹមម៉ោង ព្រឹកថ្ងៃទី៨ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា កើនមេដាយសរុប ៦៤ គ្រឿង តែធ្លាក់មកលេខរៀងទី៨ វិញ រួមមាន មេដាយមាស , ប្រាក់ ១៩ និងសំរឹទ្ធ ៣៦គ្រឿង

មីយ៉ាន់ម៉ា ដែលធ្លាក់ទៅតំណែងលេខ៨នោះ ពេលនេះ លោតមកលេខ៦ វិញ ដោយមានមេដាយសរុប ៥០ គ្រឿង ក្នុងនោះមាស១៣គ្រឿង ប្រាក់២១គ្រឿង និងសំរិទ្ធ១៦គ្រឿង សឹង្ហបូរី បានធ្លាក់ចំណាត់ថ្នាក់ទី៧ ដោយមានមេដាយសរុប ៣៥គ្រឿង ក្នុងមាស១០គ្រឿង ប្រាក់១៤គ្រឿង និងសំរិទ្ធ១១គ្រឿង។

ក្រុមឥណ្ឌូណេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបានមេដាយសរុប ៣១៥គ្រឿង ជាបណ្តោះអាសន្ន ក្នុងនោះ មេដាយមាស១២៨គ្រឿង ប្រាក់១១៨គ្រឿង និងសំរិទ្ធ ៦៦គ្រឿង។

ថៃបន្តឈរនៅចំណាត់ថ្នាក់លេខ២ វៀតណាមលេខ៣ ម៉ាឡេស៊ីលេខ៤ ហ្វីលីពីនលេខ៥ មីយ៉ាន់ម៉ាចំណាត់ថ្នាក់ទី៦ សឹង្ហបូរីលេខ៧កម្ពុជាលេខ៨ ព្រុយណេលេខ៩ ដែលមានមេដាយមាស ប្រាក់៣ និងសំរិទ្ធ២។ ទីម័រខាងកើតលេខ១០ ដែលមាន មេដាយមាស២គ្រឿង និងសំរិទ្ធ ៤គ្រឿង។ ចំពោះឡាវនៅបាតតារាង ដោយគ្មាន មេដាយមាស តែមានមេដាយប្រាក់ ១គ្រឿង និងសំរិទ្ធចំនួន៨គ្រឿង៕/V-PC