ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្តមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ «ក្មួយៗ កម្មករ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាក៏ដោយ ដែលទៅចលនាបរទេស កុំឲ្យមកវិនិយោគនៅកម្ពុជា កុំឲ្យទិញទំនិញពីកម្ពុជា ក្មួយៗ ត្រូវហ៊ានចង្អុ លមុខថា ពួកឯងហ្នឹងហើយ បំផ្លាញអញៗគ្មានអ្នកណាផ្សេង ក្រៅពីហ្នឹងទេ » ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ជិត ២០.០០០ នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ៕ V / N