ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី និយោជិត មកពីរោងចក្រសហគ្រាសចំនួន៥ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តថា ក្មួយៗ កម្មករ ត្រូវហ៊ានចង្អុលមុខក្រុមប្រឆាំងណាក៏ដោយ ដែលទៅចលនាបរទេស កុំឱ្យមកវិនិយោគនៅកម្ពុជា កុំឱ្យទិញទំនិញពីកម្ពុជា ។ក្មួយៗ ត្រូវហ៊ានចង្អុលមុខថា ពួកឯងហ្នឹងហើយ បំផ្លាញក្មួយគ្មានអ្នកណាផ្សេង ក្រៅពីហ្នឹងទេ ៕