Views: 115 Post navigation សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃក្រោយសម្ដេចចង់ចងជាកាតព្វកិច្ចតែម្ដងស ម្រាប់អ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់កម្ពុជាសម្រាប់មើលទៅដល់សុខទុក្ខរបស់កម្មករ កម្មការិនី។សម្តេចបានលើកជាសំណួរថា ហេតុអ្វីបានជាសម្ដេចលើកដូច្នេះ?គឺដោយសារប្រទេសរបស់យើងចំណែកនៃឧស្សាហកម្មបានរួមចំណែកក្នុងផលិតផលជាតិ ប្រមាណ ៣៨ ភាគរយ ។មានចំណែកធំជាងគេទាំងអស់ បើប្រៀបទៅនឹងវិស័យកសិកម្ម និងសេវាកម្ម។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី និយោជិត មកពីរោងចក្រសហគ្រាសចំនួន៥ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២៣នេះ៕ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមិថុនា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី៧ ខែមិថុនា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ១៤នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៤ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៨៣៦ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៧៣២ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។