តារា​ខ្មែរ​ជាច្រើនរូប​បង្អួត​សម្រស់​ពេល​ប៉ះគ្នា​តារាចម្រៀង​ថៃ កាត​ទ្រី​យ៉ា ក្នុង​ពិធីជប់លៀង​មួយ

2922
ចែករម្លែក
  • 46
    Shares

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: តារា​កម្ពុជា​ជាច្រើនរូប​មាន អ្នកនាង សុគន្ធ និសា កញ្ញា សុខ​សី ឡា​លីន លោក សុគន្ធ ថេ​រ៉ា​យុ អតីត​តារា​តួឯក​រឿង​ជីដូន​កាកី​អ្នកនាង​ស្រី​ប៉ុច រួមជាមួយ ពិធីករ​ពិធីការនី ៣​រូប​ផ្សេងទៀត គឺ​អ្នកនាង យុគ ចិន្តា ពិធី​ការិនី គង់​សុជាតិ លោក​ជា​វិបុល បាន​ប៉ះគ្នា​ជាមួយ តារាចម្រៀង​មកពី​ប្រទេស​ថៃ កាត​ទ្រី​យ៉ា (Katreeya English) ធ្វើ​ឲ្យ​កក្រើក​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​កណ្ដាល​រាជធានី​ភ្នំពេញ​។

​ជំនួប​របស់​តារា​ខ្មែរ​-​ថៃ​នេះ​បានធ្វើ​ឡើង​កាលពី​យប់​ថ្ងៃទី​២៣ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ក្នុង​ពិធីជប់លៀង​របស់ គ្លីនិក​កែ​សម្ផស្ស​មួយ​ឈ្មោះ​”​មជ្ឈមណ្ឌល​ឌែ​រ​ម៉ូ គ្លីនិក​” ដែលជា​គ្លីនិក​មួយ​ល្បី​ថា មាន​តារា​ជាច្រើន​ឧស្សាហ៍​ទៅ​កែ​និង​ថែរក្សា​សម្ផស្ស​នៅ​ទីនោះ​ជាច្រើន​កន្លងមក​។ តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី ហូ​វ ដា​ណេ អគ្គនាយិកា​”​ឌែ​រ​ម៉ូ គ្លីនិក​”​បាន​ឲ្យ​ដឹងថា ពិធី​ខាងលើនេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​សំខាន់ៗ​ដែល​តាំងតែ​គាំទ្រ​ដល់​សេវាកម្ម​របស់ ឌែ​រ​ម៉ូ គ្លីនិក​កន្លងមក​។ ជាមួយនិង​ពិធី​នោះ ដើម្បី​ឲ្យ​កាន់​តែមាន​ភាពសប្បាយ​រីករាយ អ្នកស្រី​ក៏បាន​រៀបចំ​ឲ្យ​មាន​អ្នកសិល្បៈ​ជាច្រើន​ចូលរួម ច្រៀង​ក៏ដូចជា​ការដើរ​បង្ហាញ​ម៉ូដ ហើយ​ពួកគេ​ទាំងនោះ មួយចំនួនធំ​ក៏​សុទ្ធតែ​ឧស្សាហ៍​ទៅ​កែ​និង​ថែរក្សា​សម្ផស្ស​នៅ​គ្លីនិក​អ្នកស្រី​ផងដែរ​។

​អ្វីដែល​ជាការ​ចាប់អារម្មណ៍​ខ្លាំង​នោះ អតីត​តារា​តួឯក​រឿង​ជីដូន​កាកី គឺ​អ្នកនាង​ស្រី​ប៉ុច ដែល​បាន​ចេញទៅ​រស់នៅ​ក្រៅប្រទេស​ជាច្រើន​ឆ្នាំ ក៏បាន​ហោះ​ពី​ប្រទេស​សាំង​ហ្គា​ពួរ មក​ចូល​រួមការ​កម្មវិធី​ជួប​ជប​លៀង​មួយ​នេះ​ផងដែរ​។ ជាង​នេះ ទៅ katreeya English ដែល​ត្រូវបាន​គេ​ស្គាល់​ថា តារាចម្រៀង​ល្បីឈ្មោះ​ក្នុងប្រទេស​ថៃ​ក៏ត្រូវ​អញ្ជើញ​មក​ចូលរួម​កម្មវិធី​នេះ​ដូចគ្នា​។​

​លោកស្រី ហូ​វ ដា​ណេ អគ្គនាយិកា​”​ឌែ​រ​ម៉ូ គ្លីនិក​” បញ្ជាក់​ឲ្យ​ដឹងថា អតីត​តារា​តួឯក​រឿង​ជីដូន​កាកី អ្នកនាង​ស្រី​ប៉ុច គឺជា​មិត្ត​ភ័ក្ដិ​ជិតស្និទ្ធ​របស់​អ្នកនាង​ហើយក៏​ជា តារា​ស្រី​ម្នាក់​ដែល​តាំងតែ​ទទួល​ការថែរក្សា​និង​កែ​សម្ផស្ស​នៅ​គ្លីនិក​របស់​អ្នកស្រី​ជាប្រចាំ​។ ចំពោះ​katreeya English អគ្គនាយិកា​រូបនេះ​បានបញ្ជាក់​ឲ្យ​ដឹងថា “​ឌែ​រ​ម៉ូ គ្លីនិក​”​ជា​ដៃគូ​ជាមួយ​ms clinic នៅ​បាំង​កក និង Mega Clinic ប្រទេស​កូរ៉េខាងត្បូង ហើយ katreeya English គឺ​presenter និង​ជា​តារាចម្រៀង​ម្នាក់​ដែល​តែងតែ​ទទួល​ការថែរក្សា​សម្ផស្ស​នៅ​គ្លីនិក​នេះ​។ ចំពោះ​តារា​ផ្សេងទៀត​ដែល​ត្រូវបាន ឌែ​រ​ម៉ូ​គ្លី​នី​ក អញ្ជើញ​គឺ សុទ្ធតែជា​presenter ដែលមាន​តម្លៃ​ខ្ពស់​ដែល​តែងតែ​មក​ទទួល​សេវា នៅ ឌែ​រ​ម៉ូ គ្លីនិក​។

​ក្រុម​អ្នកសិល្បៈ​ទាំងនោះ បាន​បង្ក​ភាពសប្បាយ​រីករាយ​ជាខ្លាំង ដល់​ភ្ញៀវ​សំខាន់ៗ​ដែល​សុទ្ធសឹងតែ​តែ​ជា​ឯកឧត្ដម លោកជំទាវ និង​អ្នកជំនួញ​ដែល​សរុប​ទាំងអស់​ជាង​២០០​នាក់ ដែល​ត្រូវ​អញ្ជើញ​។ ពិធីជប់លៀង ថ្លែងអំណរគុណ​ដល់​អ​តិ​ថិ​ជន​មិនមែនជា​លើក​ទី​១​របស់ ឌែ​រ​ម៉ូ​គ្លី​នី​ក​នោះឡើយ ជារឿយៗ គ្លី​កិក​តែងតែ​ធ្វើ​ពិធី​នេះ​ជា​ញឹកញាប់ ។

​សូមបញ្ជាក់​ផងដែរ​ថា មជ្ឈមណ្ឌល​កែ​សម្ផស្ស «​ឌែ​រ​ម៉ូ​គ្លី​នី​ក​» នៅ​ឆ្នាំ​២០១០ បច្ចុប្បន្ន​មាន​៤ សាខា​ក្នុងនោះ​មាន ទី​១ ឌែ​រ​ម៉ូ​គ្លីនិក ទួលគោក ទី​២ ឌែ​រ​ម៉ូ​គ្លីនិក​ផ្សារ​ចាស់ ទី​៣​ឌែ​រ​ម៉ូ​គ្លីនិក ដេ​អិន និង ទី​៤ ឌែ​រ​ម៉ូ​គ្លីនិក បឹង​កេងកង​។ ឌែ​រ​ម៉ូ​គ្លី​នី​កមួយ​នេះ មាន​បម្រើ​សេវាកម្ម​កែ​សម្ផស្ស​ធំៗ​ចំនួន​៤ ទី​១ ការព្យាបាល​ជំងឺ​សើ​ស្បែក​គ្រប់​ប្រភេទ​ដោយ​ផលិត​។ ទី​២ ផល​ការព្យាបាល​ជំងឺ​សើ​ស្បែក​គ្រប់​ប្រភេទ​ដោយ​ម៉ាស៊ីន និង​ឱសថ​។ ទី​៣ ការកែ​សម្ផស្ស​ដោយ​មិន​វះកាត់​។ ទី​៤ កែ​សម្ផស្ស​ដោយ​ការវះកាត់​។ គ្លីនិក​មួយ​នេះ ត្រូវបាន​គេ​ដឹងថា មាន​សិល្បករ​-​សិល្បៈការិនី​ល្បីៗ​ឈ្មោះ​ជាច្រើន​ទៅ ទទួល​សេវាកម្ម​ជាច្រើន​ផងដែរ ប៉ុន្តែ​ឈ្មោះ​តារា​ទាំងនោះ មិន​ត្រូវបាន​ម្ចាស់​គ្លីនិក​មួយ​នេះ ទម្លាយ​ឲ្យ​ដឹង​ឡើយ ព្រោះ​បើ​បញ្ចេញ​ជា​សាធារណៈ នាំ​ឲ្យ​ខុស​វិជ្ជាជីវៈ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ