កូវីដ-១៩៖ ថ្ងៃនេះ អ្នកឆ្លងថ្មី ១៤ នាក់, ជាសះស្បើយ ៤ នាក់
ដោយៈ ទេព មង្គល / ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមិថុនា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី៧ ខែមិថុនា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ១៤នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៤ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៨៣៦ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៧៣២ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។
សូមអានសេចក្ដីជូនព័ត៌មាន ដូចខាងក្រោម៖